ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន៖ វិស័យឯកជន នូវតែជាដៃគូរ ដ៏ល្អ ក្នុងការចូលរួមចំណែក អភិវឌ្ឍន៏សង្គម លើគ្រប់វិស័យ

92

ភ្នំពេញ៖ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានបញ្ជាក់ថា៖ វិស័យឯកជន នូវតែជាដៃគូរដ៏ល្អជាមួយ រាជរដ្ឋាភិបាលកម្ពុជា ជួយផ្នែកសង្គម លើគ្រប់វិស័យ ។ លោក ស្រីបានសម្ដែងការគាំទ្របែបនេះ ខណៈលោក ស្រី ទទួលអំណោយ ជាសម្ភារៈ សម្លាប់មេរោគកូវីដ-១៩ ពី ក្រុមហ៊ុនឡាយសអ៊ិនវេសមិន ដែលបានប្រគល់ម៉ាស់ចំនួន១១ម៉ឺន៥ពាន់ ម៉ាស និងទឹកអាល់កុលចំនួន៤៤កានដើម្បីចែក ជូនតាមមូលដ្ឋានបន្ដ នាព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

ថ្លែងក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋា ភិបាលកម្ពុជា និងក្នុងនាមលោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ផ្ទាល់ក៏បានថ្លែងអំណរគុណចំពោះក្រុមហ៊ុនឡាយសអ៊ិនវេសមិនដែលបានជួយឧបត្ថម្ភជាសម្ភារៈបរិក្ខាពេទ្យបម្រើដល់វិស័យសុខាភិបាល ក៏ដូចជាគ្រូពេទ្យបច្ចេកទេសក្នុងការចូលរួមទប់ស្កាត់មេរោគកូវីដ-១៩ នៅកម្ពុជា។ ដោយ ឡែកថ្ងៃនេះ ក្រុមហ៊ុនឡាយ សអ៊ិនវេសមិន ក៏បានចូលរួមនូវការចែករំលែកជួយដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈ លោកស្រី នូវការផ្តល់នូវម៉ាស់ និងអាកុលទាំងនេះសម្រាប់បែងចែកជូនដល់ថ្នាក់មូលដ្ឋាន ដែលកំពុងជូបនូវការខ្វញខាតផងដែរ ។

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នឲ្យបានខ្ពស់គ្រប់ៗក្រុមគ្រួសារ ក្នុងការចូលរួមទប់ស្កាត់នូវការឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ ។ ជាពិសេស មិនត្រូវភ្លេចខ្លួន នោះទេ បើទោះបីជាប្រទេសកម្ពុជា មានអ្នកឆ្លងនៅមានកម្រិតក៍ដោយក៍ត្រូវតែបន្តក្រោមការអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងសារាចរណែនាំ និងវិធានការណ៍ជាច្រើន របស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ស្របពេលដែលកម្ពុជាមកដល់ថ្ងៃនេះ អ្នកឆ្លងមានចំនួន ៣៦៣នាក់ អ្នកជាសះស្បើយមានចំនួន ៣៤៧នាក់ និងពុំមានអ្នកស្លាប់នោះឡើយ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង