ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំង​នគរបាលបន្ត​ស្រាវជ្រាវ និង​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៥​នាក់ ជា​បន្តបន្ទាប់​ទៀត ពាក់ព័ន្ធ​ករណី​កាច់​សោរ​លួច​យក​ម៉ូតូ និង​ទទួលផល​ចោរកម្ម មួយ​សំបុក នៅក្នុង​ខេត្តសៀមរាប​

58

​ក្រុង​សៀមរាប​៖ បន្ទាប់ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ជ្រាវ សហ​ការណ៍​ជាមួយ​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប ដឹកនាំ​ដោយ លោក វរសេនីយ៍ទោ ដា ចំរើន អធិការ​នៃ​អធិការដ្ឋាន​នគរបាល ក្រុង​សៀមរាប និង​លោក​វរសេនីយ៍ទោ​នួន ស័ក្តិ ចំរើន រិ​ទ្ធ អធិការរង​ទទួល ការងារ ព្រហ្មទណ្ឌ បានធ្វើ​ការឃាត់​ជនសង្ស័យ​ឈ្មោះ វ៉ាន់ សៀម ហៅ​វ៉ា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ជាង​ធ្វើ​សោរ មាន​ទីលំនៅ​បច្ចុប្បន្ន ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​ខេត្តសៀមរាប​យកមក​សាក​សួរ កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ ២០២០​កន្លងទៅ នៅ​ភូមិ​ជ្រាវ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​ប្រើប្រាស់​ម៉ូតូ​ខុស​ប្រក្រតី និង​គ្មាន​ឯកសារ​សម្គាល់​យានយន្ត យកមក​ធ្វើការ​សាកសួរ​។

​ជនសង្ស័យ​ខាងលើ​បាន​ឆ្លើយ​សារភាពថា រូបគេ​បាន​ទិញ​ម៉ូតូ​មួយគ្រឿង​នេះ ពី​ឈ្មោះ ឈិ​ត ស៊ី​ញ ភេទ​ស្រី អាយុ​៣៩ ឆ្នាំ មុខរបរ​មេផ្ទះ និង​ប្តី​ឈ្មោះ ទេព សា​ភាព ភេទ​ប្រុស អាយុ ៣៧ ឆ្នាំ មុខរបរ ជាង​ជួសជុល​ម៉ូតូ​និង​គោយន្ត រស់នៅ​ភូមិ​ដៃ​អាវ ឃុំ​ស្រែ​ណូយ​ស្រុក​វ៉ារិន ខេត្តសៀមរាប ក្នុង​តំលៃ​៣០០​ដុល្លា ។​

​យោងតាម​ចម្លើយសារភាព​របស់​ជ​ន សង្ស័យ​ខាងលើ និង​ដោយមាន​ការដឹកនាំ​បញ្ជារ​ផ្ទា​ល់ពី លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ទិ​ត្យ ណា​រ៉ុង ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​លោក​ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ នៅ​ថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ​២០២០ វេលា​ម៉ោង​៩​និង​០០​នាទី​ព្រឹក កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្តសៀមរាប និង កម្លាំង​នគរបាល នគរបាល​ស្រុក​វ៉ារិន បាន​បន្ត​ចុះទៅ​ដល់ផ្ទះ​របស់​ឈ្មោះ ឈិ​ត ស៊ិ​ញ និង​ឈ្មោះ​ទេព សា​ភាព ដែល​ត្រូវជា​ប្ដី​ប្រពន្ធ នាំយកមក​ធ្វើការ​សាកសួរ ហើយ​ជនសង្ស័យ​ក៏បាន​សារភាពថា ម៉ូតូ​មួយគ្រឿង​ខាងលើនេះ រូបគេ​ពិតជា​បាន​លក់​ទៅ​ឲ្យ​ឈ្មោះ វ៉ាន់ សៀម ហៅ​វ៉ា ពិតប្រាកដ​មែន ដោយ​ម៉ូតូ​មួយគ្រឿង​នេះ ពួកគេ​បាន​ទិញ​ពី​ឈ្មោះ ទី ណាក់ ហៅ​ឡូញ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប និង​ឈ្មោះ វឿន លន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ ដូន​ហុង ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប ជា​អ្នក​យកមក​លក់​ឲ្យ​ខ្លួន​ដោយ​គ្មាន​ឯកសារ​សម្គាល់​យានយន្ត​ទេ គឺ​រូប​ខ្លួន​បាន​ទិញ​ក្នុងតម្លៃ​២០០​ដុល្លារ ហើយ​ជនសង្ស័យ​ពីរ​នាក់​ប្ដី​ប្រពន្ធ​រូបនេះ​បាន​ឆ្លើយ​សារភាព​បន្ថែមទៀតថា​កន្លងមក​រូប​ខ្លួន​ធ្លាប់បាន​ទិញ​ម៉ូតូ​ពី​ឈ្មោះ​ទី ណាក់ ហៅ​ឡូញ និង​ឈ្មោះ វឿន លន ចំនួន​០៦ គ្រឿង​ផ្សេងទៀត ដែលមាន​ម៉ាក​ហុងដា​ឌ្រី​ម​ចំនួន​០៥​គ្រឿង និង​ម៉ាក់​ស៊ុយ​ស៊ូ​គី​និ​ច​ចំនួន​០១​គ្រឿង ហើយ​រូប​ខ្លួន​បាន​លក់​ម៉ូតូ​ទាំងនោះ​ឲ្យ​ទៅ​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ​អស់​ទៅហើយ ប៉ុន្តែ​មុនពេល​លក់ដូរ​ជនសង្ស័យ​ទាំងពីរ​នាក់ បានធ្វើ​ការដោះដូរ​ផ្លាកលេខ​ម៉ូតូ​ពី​ម៉ូតូ​មួយ ទៅ​ម៉ូតូ​មួយទៀត ឲ្យ​ខុស​ទ្រង់ទ្រាយ​ដើម​របស់​ម៉ូតូ ដើម្បី​បន្លំ​ភ្នែក​សមត្ថកិច្ច ឬ​ប្រជាពលរដ្ឋ មិនអាច​មើល​ដឹងថា​ជា​ម៉ូតូ​ដែល​បានមកពី​ការប្រព្រឹត្ត​បទល្មើស​អំពើ​លួច ។

​យោង​ដោយ​តាម​ចម្លើយសារភាព​ខាងលើ​កម្លាំង​នគរបាល​ជំនាញ​យើង បានធ្វើការ​ស្រាវជ្រាវ និង​ដកហូត​ម៉ូតូ​ជា​វត្ថុតាង​បាន​ចំនួន​៦​គ្រឿង​មកវិញ មក​រក្សាទុក​ដើម្បី​បើក​ការស្រាវជ្រាវ ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​៤ គ្រឿង មាន​ក្នុង​បណ្តឹង​របស់​ប្រជាពលរដ្ឋ ជា​ជនរងគ្រោះ​។

​បន្ទាប់មក​នៅវេលា​ម៉ោង​១៨​និង​០០​នាទី ថ្ងៃខែ​ល្ងាច​ឆ្នាំ​ដដែល យើង​បាន​បន្ត​ធ្វើការ​នាំខ្លួន ជនសង្ស័យ​ឈ្មោះ វឿន លន មក​ធ្វើការ​សួរនាំ ក្រោយពី​ការសួរនាំ ជនសង្ស័យ​រូបនេះ បាន​ឆ្លើយ​សារភាពថា រូបគេ​ពិតជា​បាន​ចូលរួម បើក​ម៉ូតូឌុប​ឈ្មោះ ទី ណាក់ ហៅ​ឡូញ ធ្វើ​សកម្មភាព លួច​ម៉ូតូ របស់​ប្រជាពលរដ្ឋ​ដែលមាន​ចំនួន​ដូចខាងលើ​ពិតប្រាកដ​មែន ។ ដោយឡែក​ជនសង្ស័យ​ឈ្មោះ ទី ណាក់ ហៅ​ឡូញ សព្វថ្ងៃ​កំពុង​ជាប់ពន្ធនាគារ​ខេត្តសៀមរាប ពាក់ព័ន្ធ​ករណី​អំពើ លួច (​កាច់​សោ​.​ក​ម៉ូតូ​) កាលពី​ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​សំរោង ឃុំ​លាងដៃ ស្រុក​អង្គរធំ ខេត្តសៀមរាប ហើយ​នៅ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​ទាំង​៥​នាក់​រួមទាំង​វត្ថុតាង ត្រូវ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ដើម្បី​ចំណាត់ការ​តាម​នីតិវិធី​នៃ​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង