ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​រាជធានី​ភ្នំពេញ​ ​ មិន​អនុញ្ញាត​ឱ្យ​មាន​ការប្រគុំ​តន្ដ្រី ឬ​កម្មវិធី​សប្បាយ​ភាព​ ជួបជុំ​អបអរសាទរ​បុណ្យ​ឆ្លង​ចូលឆ្នាំ​សកល​ខាងមុខនេះទេ

138

ភ្នំពេញ៖ នៅសល់មិនប៉ុន្មានថ្ងៃទៀតទេ កម្មវិធីបុណ្យណូអែល និងពិធីឆ្លងចូលឆ្នាំសកល២០២១ឈានចូលមកដល់ហើយ ហើយកម្មវិធីទាំង២នេះជាទូទៅ មិនថា ជនបរទេស អឺរ៉ុប អាស៊ីនោះទេ គឺតែងតែធ្វើពិធីជួបជុំសប្បាយភាពមិនដែលអាក់ខានឡើយ តែសម្រាប់ឆ្នាំនេះ ដោយសារនៅលើពិភពលោកកំពុងប្រឈមនឹងការរីករាលដាលជំងឺកូវីដ​-១៩ ហើយប្រទេសកម្ពុជា ពិសេសនៅរាជធានីភ្នំពេញកំពុងប្រឈមដែរនោះ ទើបនៅថ្ងៃនេះអាជ្ញាធររាជធានីភ្នំពេញ​ ​បានប្រកាស មិនអនុញ្ញាតឱ្យមានការប្រគុំតន្ដ្រី កម្មវិធីសប្បាយភាពជួបជុំអបអរសាទរបុណ្យឆ្លងចូលឆ្នាំសកលខាងមុខនេះឡើយ។

   លោក ឃួ ស្រេង អភិបាលរាជធានីភ្នំពេញតាមរយៈសារជាសម្លេងតាមប្រព័ន្ធអេឡិចត្រូនិក បានណែនាំឱ្យគ្រប់ប្រធានគណៈបញ្ជាឯកភាពខណ្ឌទាំង១៤ត្រូវពិនិត្យមើលបន្ទាន់នៅតាមមូលដ្ឋានរបស់ខ្លួនពីការរៀបចំប្រគុំតន្ដ្រីការលេងល្បែងកម្សាន្តការផ្សព្វផ្សាយផលិតផល ឬក៏មានការជួបជុំអបអរសាទរបុណ្យឆ្លងចូលឆ្នាំសកលខាងមុខនេះសូមឱ្យផ្អាកកម្មវិធីទាំងនោះជាបណ្ដោះអាសន្ន ដោយសារទី ព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកាកូវីដ១៩នៅមិនទាន់ចប់ជាស្ថាពរ ទីបច្ចុប្បន្ននេះមានការផ្ទុះរីករាលដាលឡើងនូវជំងឺកូវីដ-​១៩នៅប្រទេសថៃដែលមានខេត្តជាប់បន្ទាត់ព្រំដែនកម្ពុជា ដែលអាចមានពលករឆ្លងចូលមកក្នុងស្រុកវិញ ដូចនេះដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ​-១៩នេះ លោកឃួង ស្រេងបានសូមគណៈបញ្ជាការឯកភាពខណ្ឌទាំង១៤ ផ្អាកការជួបជុំគ្នានេះជាបណ្ដោះអាសន្នរង់ចាំការគ្រប់គ្រងបាននូវជំងឺកូវីដ​-១៩នេះនិងរង់ចាំមានការណែនាំជាថ្មី ក្នុងនោះដែរគណៈបញ្ជាកាឯកភាពខណ្ឌទាំង១៤ធ្វើការផ្សព្វផ្សាយដើម្បីឱ្យប្រជាពលរដ្ឋយល់ដឹង ការពារ និងអនុវត្តវិធាននានាឱ្យបានល្អតាមមូលដ្ឋាន

 

អត្ថបទដែលជាប់ទាក់ទង