ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់ភ្លាមៗម្នាក់ ម្នាក់ទៀតរងរបួសធ្ងន់ ដោយគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូនិងម៉ូតូនៅសង្កាត់បឹងសាឡាង

75

 

ភ្នំពេញ:មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូនឹងម៉ូតូបណ្ដាល ឲ្យបុរសម្នាក់ស្លាប់ ខណះជិះចេញពីទិញសាច់ក្លែមហើយហេតុការណ៍នេះ បានកេីតនៅវេលាម៉ោង១០នឹង៥០នាទីយប់ ថ្ងៃទី២២ខែធ្នូឆ្នាំ២០២០តាមបណ្ដោយផ្លូវ២៦១សង្កាត់បឹងសាឡាងខណ្ឌទួលគោក។

សមត្ថកិច្ចឱ្យដឹងថា៖សពជនរងគ្រោះឈ្មោះ ថេង ធារដ្ធា ភេទប្រុសមុខរបរ(សិស្ស)បច្ចុប្បន្នជនរងគ្រោះស្នាក់នៅជាមួយឪពុកម្ដាយ នៅផ្ទះលេខ១៧អា ផ្លូវ២៧២ភូន៦សង្កាត់ផ្សារដេីមគរ ខណ្ឌទួលគោក ។
ប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា៖ជនរងគ្រោះជិះម៉ូតូម៉ាកហុងដាPCXពណ៍ស ស្លាក់លេខ ភ្នពេញ.1HN.7007ជិះចេញពីហាងមួយកន្លែងក្រោយទិញសាច់ក្លែម ហើយរួមទាំងមានសាច់ក្លែម២ប្រអប់ទិសដៅពីកេីតទៅលិច ខណះជិះបានប្រហែលជិត១០ម៉ែត្រ ស្រាប់តែមានម៉ូតូដឹកការហ្វេមួយគ្រឿងស្លាក់លេខភ្នំពេញ1GP.1023ពណ៍ខ្មៅជិះពីទិសដៅពីលិចទៅកេីត បានបុកម៉ូតូPCXពេញទំហឹងបណ្ដាលឲ្យម្ចាស់ម៉ូតូPCXស្លាប់ភ្លាមៗតែម្ដងចំណែកម្ចាស់ម៉ូតូការហ្វេរងរបួសធ្ងន់ ត្រូវរថយន្តដឹកទៅសង្រ្គោះនៅមន្ទីពេញ។

ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ កន្លែងកេីតហេតុរួចទាក់ទងទៅមន្រ្តីជំនាញ ដេីម្បីធ្វេីកំណត់ហេតុរួចប្រគល់សពជនរងគ្រោះ ទៅឱ្យសាច់ញ្ញាត្តិយកទៅធ្វេីបុណ្យតាមប្រពៃណី៕

អត្ថបទដែលជាប់ទាក់ទង