ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិតបញ្ញវ័ន្ដ ៖ នាយសុរៈ

152

ភ្នំពេញ៖បើតាមគម្ពីរជាតិជាតកនោះថារឿងនាយសុរៈនេះ កើតមានតាំងពីមុនសម័យព្រះឯណោះ ។នៅក្នុងគម្ពីរជាតិជាតកនោះថារឿងនេះកើតឡើងតាំងពី យុគសម័យសម្ដេចព្រហ្មទត្តនៃនគរពារាណសីហ៍ ។
នាយសុរៈគឺជាមនុស្សចង្រៃនិងជាអ្នកដែលរកឃើញសារធាតុស្រវឹង មុនគេដែលដោយសារជាតិស្រវឹងនោះ នាយសុរៈបានបំផ្លាញ នគរចំនួនពីរឲ្យរលាយ ។

នាយសុរៈគឺជាថ្មើព្រៃជារៀងរាល់ថ្ងៃ គាត់តែងតែចូលព្រៃរកអុស រកសត្វ រកឃ្មំ គឺអ្វីដែលអាចបរិភោគបានគាត់យកទាំងអស់ ។នៅតំបន់ដែលគាត់ទៅរកនោះ មានដើមឈើមួយដើមធំសម្បើមណាស់ ដែលមានមែកធំៗចំនួន៣ដុះបែកខ្នែងជាមួយគ្នា ។នៅទីប្រជុំនៃខ្នែងនោះ
នៅពេលភ្លៀងមានទឹកដក់ហើយ សត្វបក្សាបក្សីតែងតែពាំផ្លែឈើមកស៊ីនៅទីនោះ ហើយសំណល់នៃផ្លែឈើសត្វទាំងនោះតែងតែចោលនៅទីនោះ ។

សំណល់នៃផ្លែឈើលាយជាមួយនឹងទឹកដែលដក់នោះ វាបានបំផ្លែងទឹកនោះឲ្យទៅជាសារធាតុផ្សេងមួយទៀត ។ក្រោមកសត្វបក្សាបក្សីទាំងនោះបន្ទាប់ពីស៊ីចំណី ហើយក៏ផឹកទឹកនោះ បន្ទាប់ពីផឹកហើយសត្វទាំងនោះ បង្ហាញពីអាការៈសប្បាយ និងហើរលែងរួចមួយរយៈ ។ ឃើញដូច្នោះនាយថ្មើរព្រៃរូបនោះ ក៏ប្រមូលសត្វនោះមកផ្ទះធ្វជាអាហាររឿងរាល់ថ្ងៃ ។
ក្រោយមកសត្វស្វា ទោចក៏បានបបួលគ្នាមកផឹកទឹកនោះ ហើយបន្ទាប់ពីផឹកហើយពួកវា មានអាការៈដូចពពួកបក្សីដែរ ។នាយថ្មើរព្រៃសង្ស័យក៏ឡើងទៅផឹកទឹកនោះ ហើយបន្ទាប់ពីផឹកគាត់ក៏មានអារម្មណ៍សប្បាយ និងទន់ដៃ ទន់ជើង ។ ជារៀងរាល់ថ្ងៃនាយសុរៈ តែងតែចាប់សត្វដែលស្រវឹងនោះ មកអាំងក្លែមទឹកនោះមិនបដែលខានឡើយ ។
ចំណេរបន្ទាប់មកទៀតនាយថ្មើរព្រៃ គិតថាទឹកនេះបើផឹកមានគ្នាទំនងជាសប្បាយ។គាត់ក៏ដងទឹកនោះ ទៅផឹកជាមួយតាបសដែលមានអាស្រម នៅមិនឆ្ងាយពីទីនេះឡើយ ។បន្ទាប់ពីផឹកហើយតាបសមានអារម្មណ៍ថា សប្បាយចម្លែកគាត់ក៏សួរនាយថ្មើរព្រៃថាតើទឹកនេះ នៅកន្លែងណាចាំគាត់ទៅផឹកកុំឲ្យលំបាកដួសមក ។

ផឹកតែពីរនាក់បែបនេះពួកគាត់ក៏បែកគំនិតថា ប្រសិនបើយកទៅចែកអ្នកភូមិឲ្យផឹកដែរ ប្រហែលជាបានសប្បាយពេញភូមិតែមនុស្ស មួយភូមិផឹកតែបន្តិចម្នាក់ទឹកនេះ នឹងរីងហេតុនេះត្រុវនៅចាំលួចមើល តើទឹកនេះផ្សំឡើងរបៀបណា ។ ពួកគាត់ក៏លបមើលទើបដឹងថាវាជា
បន្សំរវាងទឹកជាមួយសំណល់ផ្លែឈើ ដែលសត្វស្លាបស៊ីហើយ ។

បន្ទាប់ពីសាកល្បងបានជោគជ័យគាត់ក៏ផលិត ហើយចែកអ្នកភូមិឲ្យផឹកហើយមនុស្ស ក្នុងភូមិសុទ្ធតែសប្បាយបន្ទាប់ពីបានផឹកនោះ រឿងរ៉ាវទាំងនេះបានដឹងដល់ស្ដេច ។ស្ដេចក៏បានហៅតាបស និង ថ្មើរព្រៃរូបនេះទៅជួបហើយក៏ថ្វាយទឺកនោះឲ្យស្ដេចសោយ ។ដោយសារតែ
សោយទៅឆ្ងាញ់នោះ នៅក្នុងនគរទាំងមូលគឺទាំងប្រពន្ធស្ដេច អាមាត្យ មន្ត្រីសព្វមុខមន្ត្រីរីករាយ នឹងផឹកហើយនគរទាំងមូលមានតែសកម្មភាពផឹកទឹកស្រវឹងនេះតែប៉ុណ្ណោះ ។ទីបំផុតនគរមួយនេះរលាយតែម្ដង ។

នាយសុរៈ និងតាបសយល់ថាមិនស្រួលក៏រត់ទៅនគរមួយផ្សេងទៀត។ ដោយសារជាតិស្រវឹងនេះ នគរនេះក៏រលាយដូចនគរមុនដែរ ។

តាបស និង នាយសុរៈរត់ទៅជ្រកនៅនគរសាលវថីយ៍។ មហាក្សត្រនៃនគរសាលវថីយ៍ ដឹងថាបុរសដែលបានបំផ្លាញនគរចំនួនពីរ បានមកដល់ដែនដីរបស់ខ្លួនហើយ ។ស្ដេចបានបញ្ជារឲ្យទាហានចាប់ខ្លួនតាបស និង នាយសុរៈ តែគេមិនសម្លាប់ឡើយតែគឺយកមកឲ្យផលិត
គ្រឿងស្រវឹងនេះតែមិនអនុញ្ញាតឲ្យផឹកតាមអំពើរចិត្តនោះទេ គឺមន្ត្រីនានាត្រូវផឹកមានកំណត់ តែនៅក្នុងពិធីនានារបស់នគរប៉ុណ្ណោះ ។
រូបមន្តផលិតនេះត្រូវបានតាបស និងនាសុរៈបង្រៀន ដល់មនុស្សនានាជាច្រើននាក់ ។បន្ទាប់ពីតាបស និងនាយសុរៈស្លាប់ទៅទឹកស្រវឹងនោះត្រូវបានគេហៅថា ទឹកនាយសុរៈហើយក្រោយមកក៏ក្លាយជាសុរា ។
នេះជាឧទាហរណ៍មួយដែលបង្ហាញថាទឹកស្រវឹង ធ្វើឲ្យមនុស្សសប្បាយតែនគរចំនួន២ ក៏ត្រូវរលាដោយសារទឹកស្រវឹងនេះដែរ ។មេដឹកនាំដែលល្អមិនត្រូវធ្វើការសម្រេចចិត្តអ្វីមួយ នៅពេលដែលខ្លួនកំពុង ស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងឡើយ ៕

 

អត្ថបទដែលជាប់ទាក់ទង