ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហព័ន្ធហែលទឹកបង្រៀន ដល់និស្សិត សាលានាយទាហានសកម្ម

285

 

ភ្នំពេញ៖សាលានាយទាហានសកម្មដោយ បានសហការជាមួយសហព័ន្ធខ្មែរកីឡា
ហែលទឹកបានបើកវគ្គបង្រៀនហែលទឹក ដល់និស្សិតជំនាន់ទី២១ចំនួន១១៩នាក់ ដែលវគ្គនេះបានចាប់ផ្ដើពីថ្ងៃទី២២ដល់៣១ធ្នូ ។

លោក ហែម គីរី អគ្គលេខាធិការ សហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា វគ្គនេះធ្វើឡើងក្រោមកិច្ចសហការ ជាមួយសាលានាយទាហានសកម្ម និងសហព័ន្ធខ្មែរកីឡា
ហែលទឹក ដោយសហព័ន្ធ បានបញ្ជូនគ្រូឧទ្ទេស៣រូប មានលោកគ្រូ នាង សូរិទ្ធិយ៉ា លោកចេង ពិរោធ និងលោកឆោម ចាន់ថុន ដែលវគ្គសិក្សានេះមានរយៈពេល៧ថ្ងៃ។ការហ្វឹកហាត់ធ្វើតែ
ពេលព្រឹកប៉ុណ្ណោះ ចំណែកពេលរសៀល និស្សិតសាលានាយទាហានសកម្មអនុវត្តដោយខ្លួនឯងផ្ទាល់ សាលានាយទាហានសកម្មត្មាតពង។

លោកបានបន្តថា គោលបំណងសំខាន់ របស់សហព័ន្ធដែលបានបញ្ជូន គ្រូ៣រូបទៅ
បង្វឹកទាំងទ្រឹស្ដី ទាំងការអនុវត្តន៍នោះ ដោយសារតែ សាលានាយទាហានសកម្មត្មាតពង ធ្លាប់ធ្វើការជាមួយសហព័ន្ធ ជាយូរមកហើយដែលកាលនោះ លោកលោកព្រឹទ្ធាចារ្យ ហែម ថន ចុះទៅបង្រៀនផ្ទាល់ ឥឡូវនេះរូបលោកផ្ទាល់សម្រាប់ឆ្នាំ ២០២០។
លោកឧត្តមសេនីយ៍ ប៊ុត សុភាព នាយកសាលានាយទាហានសកម្ម បានបញ្ជាក់ថា សាលានឹងអាចចុះកិច្ចព្រមព្រៀង ជាមួយជាមួយ សហព័ន្ធខ្មែរកីឡាហែលទឹកនាពេលអនាគតដើម្បីជួយ ក្នុងការបើកវគ្គ និងបង្រៀនហែលទឹក ដល់និស្សិតនាយទាហានសកម្ម។

លោកអគ្គលេខាធិការបន្ថែមទៀតថា នេះជំហានថ្មីមួយទៀត ដែលសហព័ន្ធកំពុងតែធ្វើ
សមាហរណកម្ម ចូលរួមនៅក្នុងវិស័យរបស់រដ្ឋ ជាពិសេសខាងយោធា ដើម្បីជួយរួមចំណែក
បណ្តុះបណ្តាលបច្ចេកទេស ជំនាញប្រើប្រាស់ចាំបាច់ ដល់នាយទាហាន ហើយជាកិតិ្តយស របស់សហព័ន្ធខ្មែរកីឡាហែលទឹក៕

អត្ថបទដែលជាប់ទាក់ទង