ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បោះជំរុំហ្វឹកហាត់ ដើម្បីបណ្តុះស្មារតីជាក្រុម ដល់កីឡាករ-កីឡាការិនីកីឡាហែលទឹក

60

ភ្នំពេញ៖លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរហែលទឹក បានដឹកកីឡាករកីឡាការិនីកីឡាហែលទឹកក្នុងក្រុមជម្រើសជាតិ និងជម្រើសជាតិយុវជន ដំណើរទស្សនកិច្ចបោះជំរុំហ្វឹកហាត់ រយៈពេល៣ថ្ងៃនៅ ខេត្តព្រះសីហនុនិងខេត្តកំពត ដើម្បីចែករំលែក បទពិសោធន៍បច្ចេកទេស និងបង្កើតភាពស្និតស្នាល និងមិត្តភាពជាមួយគ្នា។

លោក ហែម គីរី អគ្គលេខាធិការបានប្រាប់ឲ្យដឹងថា ការបោះជំរុំហ្វឹកហាត់នេះ ធ្វើឡើងដើម្បីបណ្តុះ ឲ្យកីឡាករ-កីឡាការិនីកីឡាហែលទឹក មានស្មារតីធ្វើការជាក្រុម និងស្វែងយល់ការរស់នៅ ជាមួយអ្នកដទៃ ក្រៅពីក្រុមគ្រួសាររបស់ពួកគាត់ ហើយសំខាន់បំផុតនោះ គឺការគោរពពេលវេលា ការអត់ឧិនអាធ្យាស្រ័យគ្នា ទៅវិញទៅមក។ សំខាន់មួយទៀត គឺការផ្លាស់ប្តូរបរិយាកាស សម្រាប់កីឡាករ-កីឡាការិនីកីឡាហែលទឹក ព្រោះកន្លងមកយើងហ្វឹកហាត់ នៅតែអាងហែលទឹកដល់ពេល ចេញមកបោះជំរុំហ្វឹកហាត់ ដែលជាកន្លែងថ្មីមួយទៀត សម្រាប់អត្តពលិកហែលទឹកទៅវិញ។

លោកបានបន្តថាកន្លែងថ្មីធ្វើឲ្យពួកគាត់ មានអារម្មណ៍សប្បាយរីករាយ ហ្វឹកហាត់និងធ្វើដណើរហ្វឹកហាត់ នៃការបោះជំរុំមួយនេះ នឹងធ្វើឲ្យពួកគាត់មានអារម្មណ៍ធូរស្រាលពី ការបញ្ហាជាច្រើនក្នុងខ្លួន របស់កីឡាករកីឡាការិនីម្នាក់ៗ។ការបោះជំរុំមានចំណុចសំខាន់នេះ ធ្វើឲ្យកីឡាករ កីឡាការិនីមានពេលវេលាគ្រប់គ្រាន់ ជាមួយគ្រូបង្វឹកក្នុងការ ពិនិត្យមើលសកម្មភាព និងដឹងអ្វីគ្រប់យ៉ាង ដែលអត្តពលិកមានកាន់តែធ្វើ
ឲ្យគ្រូបង្វឹកឈានចូល ជិតភាពស្និតស្នាលកាន់តែខ្លាំងៗឡើង។

លោកអគ្គលេខាធិការបន្ថែមទៀតថា យើងបានរៀបចំកម្មវិធីឲ្យកីឡាករ កីឡាការិនីកីឡាហែលទឹក សម្តែងជាច្រើនដូចជារាំបែប
លក្ខណៈសិល្បៈ ដើម្បីឲ្យពួកគាត់មានភាពក្លាហាន មិនចង់ឲ្យមានការអៀនខ្មាស ខ្លាចឬក៏មិនហ៊ាននិងទន់ខ្សោយ ដូច្នេះធ្វើបែបនេះ ចង់ភាពក្លាហានព្រោះកីឡាករ កីឡាការិនីត្រូវការភាពក្លាហាន ក្នុងការប្រកួតការយក ឈ្នះលើគូប្រកូតផ្សេងៗ។លោកធ្លាប់ឃើញការធ្វើបែបនេះតាម
បណ្តាប្រទេសមួយចំនួន លើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង