ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរសម្នាក់ បើករថយន្ត បុកនឹងទ្រូងផ្លូវបាក់អស់ ២កង់រួចបន្តទៅបុករះម៉ូតូមួយគ្រឿងទៀត

151

ភ្នំពេញ÷ បុរសម្នាក់ បើករថយន្តក្នុងល្បឿនលឿន ជ្រុលទៅបុកនឹងទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ ២កង់រួចបន្តទៅបុករះ ម៉ូតូកម្មករស៊ីនទ្រីមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាត ហើយ រត់គេចចេញ ពីកន្លែងកើតហេតុបាត់ស្រមោល។

ហេតុការណ៍នេះដែរកើតឡើងនៅវេលាម៉ោង ១ និង ៥០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ទី ២៤ ខែធ្នូឆ្នាំ ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ីក្នុងសង្កាត់ស្រះចកខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពព័ត៌មាន ពីបងប្រុសជាកម្មករស៊ីនទ្រី បានបញ្ជាក់ថា មុនពេលកើតហេតុ គាត់បានឃើញបុរសម្នាក់ បើករថយន្តម៉ាក Lexus NH250 មួយគ្រឿង ពណ៌ ស ដែលពាក់ផ្លាកលេខ ភ្នំពេញ 2AG 5253 ធ្វើដំណើរក្នុងទិសដៅពីលិចមកកើត ក្នុងល្បឿនលឿន មកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់អស់២កង់ រួចបន្តទៅបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ៕

អត្ថបទដែលជាប់ទាក់ទង