ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កសិករចិញ្ចឹមទាថា ដោយសារផ្ទុះជម្ងឺកូវីដ-១៩ ធ្វើឱ្យអ្នកហូប និងអ្នកលក់មានការកាត់បន្ថយ

95

បាត់ដំបង៖ដោយសារផ្ទុះជម្ងឺកូវីដ-១៩ ធ្វើឱ្យអ្នកហូបពងទា និងអ្នកលក់មាន ការកាត់បន្ថយនោះ សេចក្តីប្រកាសព័ត៌មាន របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ខេត្តបាត់ដំបង ទាក់ទងទៅនឹងតម្លៃស៊ុតទា នាពេលបច្ចុប្បន្ន ។

បើតាមសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារការិយាល័យផលិកម្ម និងបសុព្យាបាល ដឹកនាំដោយ លោកប្រធានមន្ទីរ បានចុះជួបផ្ទាល់ជាមួយ លោក ជុំ សំវ័ន ជាកសិករចិញ្ចឹមទាយកពង នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។ គាត់បានប្រកបមុខ របរចិញ្ចឹមទា អស់រយៈពេល១០ឆ្នាំ។

លោក ជុំ សំវ័ន ជាកសិករចិញ្ចឹមទាយកពង នៅភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបងបានលើកឡើងមូលហេតុពីការធ្លាក់ថ្លៃពងទា បណ្តាលមកពី៖

១-ទាប្រដេញតាមវាលស្រែនាំចូល ពីក្រៅខេត្ត វាស៊ីចំណីតាមវាលស្រែ ដែលធ្វើឱ្យការ ចំណាយថ្លៃដើមតិច ជាងទារបស់គាត់ដែលចិញ្ចឹម ក្នុងទ្រូងដោយចំណាយថ្លៃដើមច្រើន។

២- គាត់បានលើកពីសម្ដីរបស់ឈ្មួញ ដែលបានទិញពងទាគាត់ថា ដោយសារផ្ទុះជម្ងឺកូវីដ-១៩ ធ្វើឱ្យអ្នកហូប និងអ្នកលក់មានការកាត់បន្ថយ។

មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង សូមធ្វើការបដិសេធចំពោះហេតុផលថា ពងទាធ្លាក់ថ្លៃ ដែលបណ្តាលមកពីការនាំពងទាចូលពីប្រទេសជិតខាង (ពិសេសប្រទេសវៀតណាម )៕

អត្ថបទដែលជាប់ទាក់ទង