ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុង១ខែវិច្ឆិកាមកនេះ កម្លាំងមានសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌបានជិត៧០នាក់និងពាក់ព័ន្ធបទល្មើសគ្រឿងញៀនបានជាង៣៦០នាក់

62

ភ្នំពេញ៖ ពេញ១ខែវិច្ឆិកាឆ្នាំ២០២០នេះបទល្មើសព្រហ្មទណ្ឌកើតមាន ៥៧លើក/៤៨លើក គឺបានកើន៩លើក បើប្រៀបធៀបកាលពីខែមុន ក្នុងនោះកម្លាំងមានសមត្ថកិច្ចបង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៥៤ករណី ឃាត់ខ្លួនជនសង្ស័យបាន៦៧នាក់ ។ចំណែកបទល្មើសគ្រឿងញៀនវិញបានឃាត់ខ្លួនជនសង្ស័យរហូតដល់ ៣៦៣នាក់ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

  នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ ដែលបានបង្ហាញឡើងនាព្រឹកថ្ងៃទី២៤ធ្នូ២០២០នេះនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្រោមវត្តមានលោកប៉ា សុជាតិវង្ស ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញនិងលោកឃួង ស្រេង អភិបាលរាជធានីនៅសាលារាជធានីភ្នំពេញ។

  តាមរបាយការណ៍នេះបានបង្ហាញថា ១ខែវិច្ឆិកាឆ្នាំ២០២០នេះ បទល្មើសព្រហ្មទណ្ឌកើតមាន ៥៧លើក/៤៨លើកកើន៩លើក (របួស ៧នាក់) បង្ក្រាបបទល្មើសព្រហ្មទណ្ឌបាន៥៤ករណី ឃាត់ខ្លួន៦៧នាក់ និងបង្ក្រាបតាមដីកា៥ដីកាឃាត់ខ្លួន ៦នាក់ ជនសង្ស័យ និងវត្ថុតាងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់។

  បង្ក្រាបបទល្មើសគ្រឿងញៀនបាន ២១៦ករណី ឃាត់ខ្លួន ៣៦៣នាក់ (ស្រី ២៤នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

  បង្ក្រាបក្មេងទំនើងបាន ៥២ករណី ឃាត់ខ្លួន ៩៩នាក់ (ស្រី ៣នាក់) ពាក់ព័ន្ធបទល្មើស ចំនួន ៥៥នាក់ (ស្រី ១នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ និងបង្កឱ្យបាត់សណ្តាប់ធ្នាប់ក្នុង មូលដ្ឋាន៤៤នាក់(ស្រី២នាក់)បានអនុវត្តវិធានការរដ្ឋបាលដោយធ្វើកិច្ចសន្យាអប់រំ ប្រគល់ឱ្យអាណា ព្យាបាលវិញ។បង្ក្រាបល្បែងស៊ីសងខុសច្បាប់បាន ១១រណី ឃាត់ខ្លួន ៩៩នាក់ (ស្រី ១១នាក់) កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចំនួន ២០នាក់ (ស្រី ៣នាក់) និងធ្វើកិច្ចសន្យាអប់រំ ៧៩នាក់(ស្រី ៨នាក់)

  គ្រោះថ្នាក់អគ្គិភ័យកើតមាន៩លើក៧លើក កើន ២លើក បណ្តាលឱ្យឆេះផ្ទះ ៤ខ្នង, បន្ទប់ ១បន្ទប់,រោង ៦ខ្នង, ម៉ូតូ ១គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួន។

   គ្រោះថ្នាក់ចរាចរណ៍ កើតមាន ៨០លើក៨៨លើក ថយ ៨លើក (ស្លាប់ ២១នាក់, របួស ៩៨នាក់)ខូចខាតយានយន្ត ១៨១គ្រឿង។ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក រួមមាន៖ បានធ្វើការផាកពិន័យយានយន្តល្មើសច្បាប់ចរាចរណ៍ ចំនួន .៧៨៣គ្រឿង។ បានផាកពិន័យអ្នកបើកបរយានយន្តមានជាតិអាល់កុលលើសកម្រិតចំនួន ៣៣៥នាក់ បានកសាងសំណុំរឿងកលើគ្រោះថ្នាក់ចរាចរណ៍ចំនួន៤៥ករណី មនុស្សចំនួន១០នាក់ បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕

 

 

អត្ថបទដែលជាប់ទាក់ទង