ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​គំនិត​បញ្ញវ័ន្ដ​៖ ស្លឹក​អ្វីដែល​ថ្លៃ​ជាងគេ ?

50

ភ្នំពេញ​៖​ស្លឹក​អ្វីដែល​ថ្លៃ​ជាងគេ​នរណា​រកឃើញ​ខ្ញុំ​ប៉ាវ​កា​រ៉​ម​កី​៥០០​រៀល ? សម្រាប់​បងប្អូន​ដែល​នៅ​ជនបទ​ពួកគាត់​ប្រាកដជា​ពោល​​ថា​គ្មាន​អ្វីដែល​ថ្លៃ​ជាង​ស្លឹកត្នោត​នោះទេ ។​

ស្លឹកត្នោត​អាច​ដេរ​យកមក​ប្រក់ផ្ទះ​បាន វេច​នំ ធ្វើ​នំ​ក​ន្ដំ ព្រមទាំង​ច្នៃ​ធ្វើជា​របស់របរ​បានជា​ច្រើន​មុខ​ទៀត​ទៅតាម​ចំណង់​ចំណូលចិត្ត​​របស់​មនុស្ស ។ បើ​អ្នក​កំពត​គេ​ថា​ស្លឹក​ចាក​ដែល​អាច​យកមក​ប្រក់ផ្ទះ​បាន​ដូចគ្នា មិនតែប៉ុណ្ណោះ​នំ​ស្លឹក​ចាន​ខេត្តកំពត​ល្បីល្បាញ​ខ្លាំងណាស់​។​
​ខ្លះទៀត​គេ​ថា​ស្លឹក​ឈូក​ដែល​សព្វថ្ងៃនេះ​ហាង​ធំៗ​នៅ​ភ្នំពេញ​គេ​យក​ម​ខ្ចប់​បាយ​ដាក់​ឲ្យ​ភ្ញៀវ​ធ្វើ​ឲ្យ​បាយ​នោះ​មាន​រសជាតិ​ពិសេស​ដែល​ទទួលទាន​ទៅ​មាន​រសជាតិ​អស្ចារ្យ​ណាស់ ។​

ខ្លះ​គេ​ថា​ត្រចៀកជ្រូក​ដែល​អាច​យកមក​ធ្វើជា​ផាក់​ឡូ​វ​បរិភោគ​ជាមួយ​បាយ ឬ ធ្វើជា​គ្រឿងក្លែម​បាន​យ៉ាង​ឆ្ងាញ់​ពិសារ ។​ខ្លះ​ថា​ត្រ​​ចៀក​គោ និង ត្រចៀក​ក្របី​ក៏​មិនអាច​មើលរំលង​បានដែរ​គេ​អាចយ​កវាម​កលាយ​ជាមួយ​សាច់​យាវៗ ធ្វើ​ស៊ុប ឬ ខ ឆ្ងាញ់​ចម្លែក​ណាស់ ។​
នេះ​ជា​ទឡ្ហីករណ៍​របស់​មនុស្ស​នៅតាម​តំបន់​នីមួយៗ​ដែល​អំណះអំណាង​នេះ​មិន​ខុស​ទេ​តែ​គេ​ត្រូវ​គិតថា​ស្លឹក​ទាំងនេះ​គេ​អាច​រក​​ទិញ​បាន​ហើយ​សម្បូរ​ទៀតផង ។​

​ស្លឹក​ម្យ៉ាងទៀត​ដែល​គេ​មិនអាច​រក​ទិញ​បាន​នោះ​គឺ​ស្លឹកត្រចៀក​។​ស្លឹកត្រចៀក​មានតម្លៃ​ណាស់​វា​គ្មាន​នរណា​លក់​ហើយក៏​មិនអាច​​រក​ទិញ​បានដែរ ។ សម្រាប់​មនុស្ស​សាមញ្ញ​គេ​អាច​និយាយបានថា​ត្រចៀក​ក្រៅពី​ប្រើ​សម្រាប់​ស្ដាប់​ដូចជា​មិនមាន​អ្វី​ពិសេស​ឡើយ ។​
អ្នកប្រាជ្ញ អ្នកមានចំណេះដឹង​ខ្ពង់ខ្ពស់​ទាំងឡាយ​អ្វីដែល​គេ​បានមក​ខ្ពង់ខ្ពស់​បែបនេះ​គឺ​ដោយសារ​ស្លឹកត្រចៀក​ដែល​គេ​ប្រើ​សម្រាប់​​ស្ដាប់ ។​នៅក្នុង​ការសិក្សា​សាលា​ចំណេះ​ទូទៅ​ក៏​យ៉ាង​ដូច្នោះ​ដែរ​អ្នក​ដែល​ចូលចិត្ត​ស្ដាប់​ការពន្យល់​របស់​គ្រូ​គេ​នឹង​យល់​ហើយ​មិនចាំបាច់​ចំ​​ណាយ​ពេល​ច្រើន​ដើម្បី​សូត្រ​មេរៀន​ឡើយ ។​

​សម័យនេះ​ទោះបីជា​យុគសម័យ​កុំព្យូទ័រ​ក័ពិ​ត​មែន​តែ​នៅក្នុង​ការសិក្សា​មួយ​គេ​មិនអាច​មើលរំលង​ពី​ការប្រើប្រាស់​ត្រចៀក​ដើម្បី​​ស្ដាប់​ដែរ ។​អ្នកដឹកនាំ​ប្រទេស​សុទ្ធតែ​ប្រើប្រាស់​ស្លឹកត្រចៀក​ដើម្បី​ស្ដាប់​នូវ​សំណូមពរ​របស់​ប្រជាជន​ខ្លួន ស្ដាប់​ជំនួយ​ការខ្លួន​ពី​វិធី​ធ្វើ​ឲ្យ​ប្រទេស​មានការ​រីកចម្រើន ។​

បើ​យើង​ក្រឡេក​មើលទៅ​កាលពី​សម័យ​ព្រះ​នៅ​គង់​ជា​ធរមាន​បណ្ដា​សាវ​ក្ស​របស់​ព្រះ​សុទ្ធតែ​ប្រើ​ត្រចៀក​ដើម្បី​ស្ដាប់​ព្រះធម៌​រហូត​​បាន​ក្លាយជា​ព្រះអរហន្ត ណ​និង ព្រះ​អរហន្តី ។​

ទោះបី​ក្នុង​យុគសម័យ​វិទ្យាសាស្ត្រ​នេះ​ក៏ដោយ​ក៏​ស្លឹកត្រចៀក​នៅតែមាន​តម្លៃ​ដែរ ។​បើ​នរណាម្នាក់​ហ៊ាន​ទះ​ទ្រូង​ថា​ស្លឹកត្រចៀក​មិន​​មានតម្លៃ​តើ​ហ៊ាន​កាត់​លក់​ឬទេ ?៕​

អត្ថបទដែលជាប់ទាក់ទង