ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការកំពូល កំណត់យកព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីជំនុំជម្រះលើបណ្ដឹងប្តឹងសារទុក្ខ របស់ជនជាប់ចោទ ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ និង ឡាយ ណណារិទ្ធ អតីតស្នងការរងខេត្តតាកែវ 

49

ភ្នំពេញ៖ ចៅក្រមតុលាការកំពូលបានសម្រេចកំណត់យកព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីជំនុំជម្រះលើបណ្ដឹងប្តឹងសារទុក្ខ របស់ជនជាប់ចោទ ឡាយ វណ្ណៈ អតីតចៅហ្វាយខេត្តតាកែវ និង ឡាយ ណណារិទ្ធ អតីតស្នងការរងខេត្តតាកែវ បន្ទាប់ពីសាលាដំបូងរាជធានីភំពេញនិងសាលាឧទ្ធរណ៍បានផ្តន្ទាទោសម្នាក់១០ឆ្នាំនិងម្នាក់១៣ឆ្នាំ ហើយជនជាប់ចោទមិនអាចទទួលយកបាន។

ការប្តឹងសាទុក្ខមកតុលាការកំពូលបន្ទាប់ពីជនជាប់បងប្អូនទាំងពីរនាក់បដិសេធមិនព្រមទទួលយកការសម្រេចរបស់លោក យន់ ណារ៉ុង ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ កាលពីរសៀលថ្ងៃទី៣០ខែមិនាឆ្នាំ២០២០ បានសម្រេចធ្វើការប្រកាសសាដីកា តម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញនៅបានការដដែលលើសំណុំរឿងឃាតកម្ម សម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា។

ក្នុងសំណុំរឿងនេះដែរ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ កន្លងទៅលោក ហម ម៉េងសែ ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការប្រកាសាលក្រមផ្តន្ទាទោសលោក ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ ដាក់ពន្ធនាគាររយៈពេល១៣ឆ្នាំ ពីបទ.ឃាតកម្មតាមមាត្រា១៩៩នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា នឹងសម្រេចផ្ដន្ទាទោសលោក ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ ជាបងបង្កើតរបស់លោក ឡាយ វណ្ណៈ ដាក់ពន្ធនាគារ១០ឆ្នាំ ។ ចំណែលឈ្មោះ ជឹម វុធ និង ឈ្មោះ ម៉េន សាម៉ៃ ត្រូវដាក់ពន្ធនាគារកំណត់ ម្នាក់ៗ២ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ លាក់កំបាំងតម្រុយ តាមមាត្រា៥៣២នៃក្រមព្រហ្មទណ្ឌ ។

ទោះបីយ៉ាងណាក្នុងពេលសវនាការកាលពីព្រឹកថ្ងៃទី១១ ខែមិនា ឆ្នាំ២០២០ ជនជាប់ចោទ ឡាយ វណ្ណៈ អតីតអភិបាលខេត្តតាកែវ និងលោកឡាយ ណារិទ្ធ អតីតស្នងការរងនគរបាលខេត្តតាកែវ បានឆ្លើយបដិសេធថា ខ្លួនមិនបានសម្លាប់អ្នកស្រី ចេវ សុវឌ្ឍនា ទេ។

សូមជម្រាបថាតុលាការ ចោទប្រកាន់ ពី បទ ឃាតកម្ម ប្រព្រឹត្តនៅចំណុចផ្ទះជួល ភូមិផ្សារតាកោ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ។ដោយឡែកឈ្មោះ ម៉េន សាម៉ៃ អាយុ៣៦ឆ្នាំ និង ឈ្មោះ ជឹម វុធអាយុ៤១ឆ្នាំ ជាប់ចោទពីបទលាក់បំបាំងតម្រុយ ៕

អត្ថបទដែលជាប់ទាក់ទង