ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឆេះផ្ទះមួយ នៅច្បារអំពៅ បណ្តាលមកពីផ្ទុះស្សេខ្សែភ្លេីង ម្

43

ភ្នំពេញ៖កាលពីរសៀលថ្ងៃទី២៤ ខែ​ធ្នូ​ ឆ្នាំ​២០២០​នេះមាន​ករណី​អគ្គីភ័យ​មួយ​កេីត​ឡើង​ នៅ​ចំណុច​ផ្ទះគ្មានលេខ​ ស្ថិត​នៅ​ក្នុង​ភូមិ​តាងៅ​ក្រោម​ សង្កាត់និរោធ​ ខណ្ឌច្បារអំពៅ​

បណ្តាលមកពី​ផ្ទុះស្សេខ្សែភ្លេីង​ ម្ចាស់​ផ្ទះ​ឈ្មោះ​ គិន​ រតនា​ ភេទ​ប្រុស​ អាយុ​៣៨ឆ្នាំ​ លក់​ដូរ​ ។
ធ្វើ​ឲ្យ​ខូច​ខាត​រោងឈេីប្រក់ស្បូវទំហំ​ ៤មx៤ម​ ខូចខាត​ទាំង​ស្រុង​ និង​សម្ភារៈ​ប្រើប្រាស់​មួយ​ចំនួន​។

ក្នុង​ករណី​អគ្គីភ័យ​នេះ​ក៏​មាន​ការជួយ​អន្តរាគមន៍​ គ្រប់គ្រង​ពន្លត់​បាន​ទាំងស្រុង​ពីសំណាក់​ លោក​ ចេង​ មុនីរ៉ា​ អភិបាល​ខណ្ឌ​ច្បារ​អំពៅ​ លោក​ ណុប​ ផា​ អភិបាល​រង​ខណ្ឌច្បារអំពៅ​ មន្រ្តី​ខណ្ឌច្បារអំពៅ​ សង្កាត់​ បងប្អូន​ប្រជាពលរដ្ឋ​ ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ចំនួន​ ៦គ្រឿង​ ប្រើប្រាស់​អស់​១គ្រឿង​ ៕

អត្ថបទដែលជាប់ទាក់ទង