ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​តាក់ស៊ី​ធុន​តូច Camary បាន​បែក​កង់​ក្នុងពេល​កំពុង​បើកបរ​បណ្តាលឱ្យ​រ៉េ​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​ធំ ស្លាប់​រហូតដល់​ទៅ 8​នាក់​

74

 

​បាត់ដំបង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​បានចេញ​របាយការណ៍​ល​ម្អិ​ត ទាក់ទង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​រហូតដល់​ទៅ 8​នាក់​គឺ រថយន្ត​តាក់ស៊ី​ធុន​តូច Camary បាន​បែក​កង់​ក្នុងពេល​កំពុង​បើកបរ​បណ្តាលឱ្យ​រ៉េ​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​ធំ​នេះ​តែម្តង​, សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំងអស់គ្នា​។​

​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​សែន​រន្ធត់​មួយ​ដែល​បាន​កើតឡើង​នា​វេលា​ម៉ោង​២១​និង​២០​នាទី​យប់​ថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំ ២០២០ នៅលើ​ផ្លូវជាតិ​លេខ ៥ ដែល​កំពុង​ស្ថាបនា ត្រង់ចំណុច​ក្រុមទី​០១​ភូមិព ពា ល ខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្តបាត់ដំបង រវាង រថយន្ត​ដឹកទំនិញ​ធុន​ធំ​ម៉ាក​HYUNDAI​ពណ៌ ស ពាក់​ផ្លាកលេខ​ភ្នំពេញ 3F-0169(​រថយន្ត​ដឹក​ទឹកកក​)​ធ្វើដំណើរ ទិស ដៅ​ពី​ត្បូង​ទៅ​ជើង បាន​ជួប​គ្រោះថ្នាក់​បុក​ជាមួយ​រថយន្ត​តាក់ស៊ី​ម៉ាក Ca mary​ពណ៌​ស ពាក់​ផ្លាកលេខ កំពង់ស្ពឺ 2A- 0377​ធ្វើដំណើរ​ទិសដៅ​ផ្ទុយគ្នា ពី​ជើង​ទៅ​ត្បូង ។

​ករណីនេះ​បណ្ត​ល ឱ្យស្លាប់​មនុស្ស​ចំនួន​០៨​នាក់ នៅ​កន្លែងកើតហេតុ គឺ​អ្នកបើករថយន្ត​ធុន​ធំ​ស្លាប់​ចំនួន​០១​នាក់ និង​ខាង​រថយន្ត​តាក់ស៊ី Camry ស្លាប់​ចំនួន ០៧ នាក់ និង​មនុស្ស​ចំនួន​០២​នាក់​រងរបួស​ត្រូវបាន​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្ម គោល​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ដែល​ក្នុង នោះ​មាន​អ្នកបើកបរ​រថយន្ត​និង​ក្មេងប្រុស​ម្នាក់​។​

​តាម​ព័ត៌មាន​ពី​សមត្ថកិច្ច​នគរបាល​ដែល​ទទួល បាន​ប្រភពពី​កន្លែងកើតហេតុ​បញ្ជាក់ថា គ្រោះថ្នាក់​ដ៏​រន្ធត់​នេះ​កើតឡើង​ដោយសារ​រថយន្ត​តាក់ស៊ី​ធុន​តូច Camary ដែលមាន​អ្នករួមដំណើរ សរុប​រហូត​ចំនួន​០៩​នាក់ បាន​បែក​កង់​ក្នុងពេល​កំពុង​បើកបរ​បណ្តាលឱ្យ​រ៉េ​ចង្កូត​ទៅបុក​ជាមួយ​រថយន្ត​ធំ​នេះ​តែម្តង​។​

​សមត្ថកិច្ច​នគរបាល​ស្រុក​ថ្មគោល​ដែលមាន លោក​វរសេនីយ៍ឯក ផង សុភាព ជា​អធិការ​នគរ បាល​ស្រុក បានឱ្យដឹងថា​នៅ​ព្រឹក​ថ្ងៃទី​២៥​ខែ ធ្នូ​២០២០ នេះ​ក្រុមគ្រួសារ​របស់​សព​ដែល​ដឹងថា ពួកគាត់​មាន​ទីលំនៅ​ឯ​ខេត្តពោធិ៍សាត់​បានមក ដល់​វត្ត​អូរ​តា​គី និង​សុំ​ចាត់ចែង​រៀបចំ​ធ្វើបុណ្យ នៅទីនេះ​តែម្តង​៕

អត្ថបទដែលជាប់ទាក់ទង