ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ ឆ្កែ ! ឆ្កែ !

219

ភ្នំពេញ​៖​នៅក្នុង​ភាសា​និយាយ​របស់​ខ្មែរ​ប្រសិនបើ​គេ​ដៀល​មនុស្សម្នា​ក់ថា <​អ្នកឯង​បាត់បង់​ច​រឹក​ជាម​នុស្សហើយ​> នោះ​គឺ​មានន័យថា​គេ​ដៀល​អ្នកនោះ​ថា ជា​សត្វ​ឆ្កែ​រួចជាស្រេច​ហើយ​គ្រាន់តែ​គេ​ប្រើ​ភាសា​មិន​ឲ្យ​ធ្ងន់​ពេក​ប៉ុណ្ណោះ ។​
ឆ្កែ​ទោះបី​សាច់​វា​មាន​កាឡូរី​ខ្ពស់ ហើយ​បើ​គេ​បង្វិល​វា​ជាមួយ​ទឹកប្រហុក ឬ ការី ឬក៏​ម្ជូរ​គ្រឿង​អង្ក្រង​ឆ្ងាញ់​ក៏ពិតមែន​ក៏​វា​នៅតែ​ជា​ប្រ​​ភេទ​សត្វ​ដែល​គេ​ចាត់ទុកថា​ថោកទាប ។ អញ្ចឹង​ហើយ​ទើប​គេ​មិន​ឲ្យ​មនុស្ស​ប្រកាន់​ច​រឹក​ជា​សត្វ​ឆ្កែ​នោះ ។​

វា​ជា​ប្រភេទ​សត្វ​លោភលន់​ដែលមាន​មហិច្ឆតារ​ខ្ពស់ ។​បាន​ត្រី​ហើយ​ចង់​សាច់មាន់ បាន​សាច់មាន់​ហើយ​ចង់​សាច់គោ លុះ​បាន​សាច់គោ​ហើយ​នៅ​ទាមទារ​ចង់បាន​សាច់​ដំរី​ទៀតផង ។​
មានរឿង​និទាន​មួយ​ពី​ឆ្កែ​តែ​ឆ្កែ​នោះ​មានសំណាង​បាន​ស្គាល់​ព្រះ​ឥន្ទ្រាធិរាជ​។ ស្គាល់​នេះ​គឺ​ស្គាល់​ដោយ​ជិ​ដិត​មែនទែន​រហូតដល់​ពឹងពាក់​ព្រះ​ឥន្ទ្រាធិរាជ​បាន​ទៀតផង ។​ឆ្កែ​តែងតែ​សំគាល់ថា​កើតជា​មនុស្ស​ពិតជា​មាន​ន័យ​ណាស់​ព្រំ​ទា​ហ៊ឺហារ​ទៀតផង ។​ឃើញបែបនេះ​ឆ្កែ​ក៏​សុំ​​ព្រះ​ឥន្ទ្រាធិរាជ​ឲ​ឲ្យ​ជួយ​ខ្លួន​បាន​កើតជា​មនុស្ស ។​

ដោយសារតែ​ការ​រាប់អាន​ព្រះ​ឥន្ទ្រាធិរាជ​ក៏​ជួយ​ឆ្កែ​ឲ្យ​បាន​កើតជា​មនុស្ស​តាម​បំណង​របស់​វា​។ កើតជា​មនុស្ស​បាន​មួយ​ខណៈ​ឆ្កែ​នឹកថា​ជាម​នុស្ស​នៅ​មិនទាន់​អស្ចារ្យ​នោះទេ វា​ក៏​សុំ​ទៅ​ព្រះឥន្ទ្រ​ឲ្យ​ជួយ​វា​បាន​ក្លាយជា​មេឃុំ ។​ព្រះឥន្ទ្រ​ក៏​មិន​ទើសទាល់​អ្វី​ដែរ​ក៏​សម្រេចចិត្ត​ជួយ​ឆ្កែ​នោះ​ឲ្យ​បានជា​មេឃុំ​តាម​ប្រាថ្នា ។​
ដោយ​ក្ដី​លោភលន់​ឆ្កែ​នោះ​នៅ​មិនទាន់​ស្ងប់ចិត្ត​ជាមួយនឹង​អំណាច​ជា​មេឃុំ​ឡើយ​។ វា​នៅតែ​បន្ត​សុំ​ឲ្យ​ព្រះឥន្ទ្រ​ជួយ​ពី​មេឃុំ​ទៅ​មេ​​ខេត្ត ។​ស្មានតែ​បាន​មេ​ខេត្តហើយ​ឆ្កែ​នោះ​ស្ងប់ចិត្ត​វា​បន្ត​ឲ្យ​ព្រះ​ឥន្ទ្រាធិរាជ​ជួយ​ឡើង ជា​រដ្ឋមន្ត្រី​គ្រប់គ្រង​ខេត្ត ទីបំផុត​ឆ្កែ​បាន​ឡើង​តំណែង​ជា​អ្នកដឹកនាំ​ប្រទេស ។​
កាន់កាប់​តំណែង​កំពូល​បែបនេះហើយ​អា​ឆ្កែ​លោភលន់​នេះ​មិន​ស្ងប់ចិត្ត​នោះទេ វា​បាន​ទៅ​ជួប​ព្រះឥន្ទ្រ​ទាំ​ទឹកមុខ​ក្រៀមក្រំ​ថា​ធ្វើជា​​អ្នកដឹកនាំ​ប្រទេស​ហត់​ណាស់​គ្នា​ចង់​សុំ​ឲ្យ​ព្រះឥន្ទ្រ​ឯង​ជួយ​ឲ្យ​ធ្វើជា​ទេវតា ដើម្បី​បាន​នៅ​ជិត​ព្រះឥន្ទ្រ​គ្រាន់​នឹង​ជួយ​ការងារ​ខ្លះ​គ្រាន់​ទុកជា​ការថ្លែងអំណរគុណ ។​

ព្រះឥន្ទ្រ​គិតថា​អា​សត្វ​ឆ្កែ​នេះ​ចេះ​ដឹងគុណ​ដឹង​ទោស​ដែរ​តើ ហើយ​ព្រះឥន្ទ្រ​ក៏​ជួយ​ឲ្យ​បាន​ក្លាយជា​ទេវតា​មែន​។​បានមក​នៅ​ជិត​ព្រះ​​ឥន្ទ្រ​ឆ្កែ​នេះ​តែងតែ​សង្កេតមើល​ពី​ការងារ​ព្រះឥន្ទ្រ លួច​សរសើរ​ថា​ជា​ព្រះឥន្ទ្រ​អស្ចារ្យ​ណាស់​ហ្ន គ្រប់គ្រង​ស្ថានសួគ៌​គ្រប់​ជាន់​ទាំង​អស់ហើយ មានអំណាច​ពេញ​ទាំង​ចក្រ​វា​ឡ និង ជម្ពូរ​ទ្វីប​តែម្ដង ។​

អា​ឆ្កែ​លោភលន់​មួយ​ក្បាល​នេះ​ក៏​ឡើងទៅ​ទូល​ព្រះឥន្ទ្រ​សុំ​ឲ្យ​ព្រះឥន្ទ្រ​ជួយ​វា​ឲ្យ​ក្លាយជា​ព្រះឥន្ទ្រ​ដែរ ។​សំដី​ឆ្កែ​បែបនេះ​បានធ្វើ​ឲ្យ​​ព្រះឥន្ទ្រ​ហើប​គូទ​ពី​ប​ល្ល័​ង្គ​ហើយក៏​និយាយ​ដោយ​ទឹកមុខ​ស្មើ​ថា​មិន​ថ្វី​ទេ​ម្នាល​ឆ្កែ ។​ថា​តែ​ប៉ុណ្ណេះ​ព្រះឥន្ទ្រ​ក៏​ធាក់​ឆ្កែ​មួយ​ជើង​ទម្លាក់​មក​ស្ថាន​​កណ្ដាល​វិញ​ហើយ​បន្តជីវិត​ជា​ឆ្កែ​ឡើងវិញ​ដូចដើម​ទៅ ។​

សម្រាប់​មនុស្ស​ដែលមាន​ច​រឹក​ដូច​អាស​ត្វ​ឆ្កែ​មួយ​ក្បាល​នេះ​សុំ​កុំ​យក​ខ្លួន​បៀត ព្រោះនេះ​ជា​ច​រឹក​ដែល​អាណា​ងាប់ ក៏ ងាប់​ទៅ​ឲ្យ​តែ​អញ​រស់​និង​មានអំណាច ។​ក្ដី​លោភលន់​ហួស​ព្រំដែន​បានត្រឹមតែ​ប៉ុណ្ណឹង​ឯង ។​ឆ្កែ​គឺ​ត្រូវ​បន្ត​ចុះមក​ស៊ី​អាចម៍​នៅ​ស្ថាន​កណ្ដាល​ហើយ​ស្រួល​​មិន​ស្រួល​ត្រូវគេ​ចាប់​យកទៅ​បង្វិល​ជ្រលក់​ទឹកប្រហុក​ក្លែម​ទឹកត្នោតជូរ​ហើយ ៕​

អត្ថបទដែលជាប់ទាក់ទង