ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិស្សសាលាអាយុ១៦ឆ្នាំ ត្រូវចាប់ខ្លួន ព្រោះ​ឆក់​ទូរស័ព្ទដៃ

46

​ភ្នំពេញ​៖ ជនសង្ស័យ​ម្នាក់​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ៍​ស្ទឹងមានជ័យ​ទី​១ ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យម្នាក់ ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទដៃ 1+plush 7 t មួយគ្រឿង​ នៅថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០។ ជនសង្ស័យបានធ្វើសកម្មភាពឆក់ទូរស័ព្ទ ពី​ជនរងគ្រោះ​ម្នាក់​នៅលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​ថ្មី ផ្លូវ​២១៧​សង្កាត់​ស្ទឹងមានជ័យ​ទី​១​ខណ្ឌមានជ័យ​ កាលពីថ្ងៃទី២១ ខែធ្នូឆ្នាំ២០២០។​

​បន្ទាប់មក​ជនរងគ្រោះ​ក៏​បានមក​ដាក់ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​ទី​១ ក្រោយពេល​ទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ រួចមក​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​ស្ទឹងមានជ័យ​ទី​១ សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌមានជ័យ បាន​បើក​ការស្រាវជ្រាវ​តាម​កាមេរ៉ា​សុវត្ថិភាព លុះ​នៅ​ព្រឹក​ថ្ងៃទី​២៥ ខែធ្នូ ឆ្នាំ​២០២០​នេះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ដា វីន ភេទ​ប្រុស អាយុ ១៦​ឆ្នាំ​មុខរបរ​សិស្ស នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ ភូមិ​មានជ័យ​ទី​១ សង្កាត់​ស្ទឹងមានជ័យ​ទី​១ ខណ្ឌមានជ័យ​។​

​ប​ច្ច​ប្បន្ន​ជនសង្ស័យ​រួម​និង​វត្ថុតាង​ម៉ូតូ​មួយគ្រឿង ដែលជា​មធ្យោបាយ​ជិះ​សម្រាប់ធ្វើ​សកម្មភាព​ឆក់ ត្រូវបាន​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​ចាត់ការ​កសាង​សំណុំរឿង​និង​អនុវត្តន៍​តាម​នីតិវិធី​៕

អត្ថបទដែលជាប់ទាក់ទង