ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះគ្រូចៅអធិការវត្តមង្គល សិរីគៀនឃ្លាំងប្រគល់ទេយ្យវត្ថុគ្រឿងឧបភោគ​បរិភោគ និងថវិកា​ដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វា

92

ភ្នំពេញ៖ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រី អ៊ួង សុផល្លា តំណាង លោក ឃ្លាំង ហួត អភិបាលខណ្ឌជ្រោយចង្វានិងជាជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​ និងជាប្រធានកិត្តិយសអនុសាខាកាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២០​ បានទទួលទេយ្យវត្ថុគ្រឿងឧបភោគ​បរិភោគ និងថវិកា​ពីព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះគ្រូចរណវិសុទ្ធ អនុគណខណ្ឌជ្រោយចង្វារ និងជាព្រះគ្រូចៅអធិការវត្តមង្គលសិរីគៀនឃ្លាំង ស្ថិតនៅភូមិគៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ​ ដើម្បីរួមចំណែកការងារមនុស្សធម៌ជាមួយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ។

          ក្នុងឱកាសនោះ​ ព្រះតេជគុណ​ បានផ្តល់ជូនអនុសាខារួមមាន៖​ ថវិកា​ ២លានរៀល,​ អង្ករ​ ២០បាវធំ ​(១បាវ= ៥០គ.ក្រ)​,​  អង្ករ​ ៨បាវតូច ​(១បាវ= ២០គ.ក្រ) មី​ ៧០កេស,​ ទឹកក្រូច​ ២០កេស,​ ទឹកផ្លែឈើ ២០កេស, ទឹកសុទ្ធ​ ៣០កេស,​ ស្កសរ ៦បាវ, តែ ៤បាវ, ត្រីខកំប៉ុង ៥បាវ, ទឹកត្រី​ ២៧យួរ,​ ទឹកសុីអុីវ​ ២៤យួរ,​ ទឹកដោះគោ ០៥បាវ,​ និងបាឡុង​ ០៩​។

   ក្នុងឱកាសនោះលោកស្រី អ៊ួង សុផល្លា តំណាង លោក ឃ្លាំង ហួតបានថ្លែងអំណរព្រះគុណដល់ទឹកព្រះទ័យជ្រះថ្លារបស់ព្រះអនុគណខណ្ឌជ្រោយចង្វារ និងជាព្រះគ្រូចៅអធិការវត្តមង្គលសិរីគៀនឃ្លាំងដែលបានផ្លល់ទេយ្យវត្ថុគ្រឿងឧបភោគ​បរិភោគ និងថវិកាដល់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វានាពេលនេះពិតជាមាមសារះសំខាន់ខ្លាំងណាស់៕

 

អត្ថបទដែលជាប់ទាក់ទង