ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃនេះ ​មាន​អ្នកជា​សះស្បើយ​ចំនួន ៤​នាក់ , ​ថ្ងៃស្អែក សម្តេច​តេ​ជោ​ហ៊ុនសែន អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​នឹង​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា 

61

​ភ្នំពេញ​៖ នៅវេលា​ម៉ោង ៩​និង​០០​នាទី​ព្រឹក ថ្ងៃ​អង្គារ ទី​២៩ ខែធ្នូ ឆ្នាំ​២០២០​ស្អែក​នេះ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ថ្លែង​សារ​ពិសេស ពាក់ព័ន្ធ​នឹង​ការបិទ​បញ្ចប់​ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា និង​ចំណុច​សំខាន់ៗ​ផ្សេងទៀត ពី​ក្រុង​តាខ្មៅ ខេត្តកណ្តាល ។​

​សូមជម្រាបថា គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី ព្រឹក​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​វីរុស​កូ​វីដ​១៩ ចំនួន​៣៦៤​នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន ៣៦០​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ចំនួន​៤​នាក់​។ សម្រាប់​អ្នក​ជាប់​ពាក់ព័ន្ធ​ព្រឹត្តិការណ៍ «​សហគមន៍​២៨​វិច្ឆិកា​» វិញ រកឃើញ​វិជ្ជមាន​ចំនួន ៤១​នាក់ ក្នុង​នោះបាន​ជាសះស្បើយ​៣៨​នាក់ និង​៣​នាក់​ទៀត​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​។​

​ក្រសួងសុខាភិបាល បានប្រកាសថា នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០២០ មិនមាន​ករណី​វិជ្ជមាន​វីរុស​កូ​វីដ​-១៩ ថ្មី និង​មាន​អ្នកជា​សះស្បើយ​ចំនួន ៤​នាក់ ។ អ្នកជា​សះស្បើយ​ទាំង​៤​នាក់​រួមមាន​៖ ១) បុរស​ជនជាតិខ្មែរ អាយុ​៣៥​ឆ្នាំ ស្នាក់នៅ​សង្កាត់​បឹង​កេង​កក​៣ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ បាន​ទៅ​ហាង Zando សាខា​បឹង​កេងកង កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​។ ២) បុរស​ក​ជនជាតិ​ហ្ស៊​កដា​នី អាយុ​៤៧​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ហ្ស៊​កដា​នី បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​០១ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​។ ៣) ស្ត្រី​ជនជាតិ​ជប៉ុន អាយុ​២៩​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ ជា​អ្នកដំណើរ​មកពី​ប្រទេស​ជប៉ុន បន្ត​ជើងហោះហើរ​នៅ​ប្រទេស​កូរ៉េខាងត្បូង មកដល់​កម្ពុជា នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត និង​៤) ស្ត្រីជន​ជាតិខ្មែរ​-​អាមេរិកាំង អាយុ​៥៥​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ​មួយ ក្នុង​រាជធានី​ភ្នំពេញ បានធ្វើ​ដំណើរ​មកពី​អាមេរិក បន្ត​ជើងហោះហើរ​នៅ​ប្រទេស​ចិន (​តៃវ៉ាន់​) មកដល់​កម្ពុជា នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាល​ជាសះស្បើយ និង​អនុញ្ញាត​ឲ្យ​ចេញពី មជ្ឈមណ្ឌល​ជាតិ​កំចាត់​រោគរបេង និង​ហង់​សិន រាជធានី​ភ្នំពេញ​៕

អត្ថបទដែលជាប់ទាក់ទង