ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋក្រីក្រី ៤០គ្រួសារ នៅសង្កាត់ព្រែកថ្មី បានទទួលអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅ

160

ភ្នំពេញ ៖ ប្រជាពលរដ្ឋក្រីក្រី ៤០គ្រួសារ នៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ បានទទួលអំណោយមនុស្សធម៌ពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌច្បារអំពៅនារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៨នេះ ។

ក្នុងនោះលោក ចេង មុនីរ៉ា បានថ្លែងថា ថ្ងៃនេះកាកបាទក្រហមខណ្ឌច្បារអំពៅ បាននាំយកអំណោយមួយចំនួន មកចែកជូនបងប្អូន ប្រជាពលរដ្ឋ ក្រីក្រក្នុងមូលដ្ឋានសង្កាត់វាលស្បូវ ដែលអំណោយទាំងនេះរួមមាន៖ អង្ករ ៣០គីឡូក្រាម ទឹកស៊ីអ៊ីវ ១យួរ និងធុងចម្រោះទឹកស្អាត និងថវិកា ៣ម៉ឺនរៀលផងដែរ។

លោក អភិបាលខណ្ឌច្បារអំពៅ មានប្រសាសន៍ថា “នេះមិនមែនជាលើកទី១ទេ កាកបាទក្រហមខណ្ឌ តែងតែបានផ្តល់អំណោយ ជូនប្រជាពលរដ្ឋក្រីក្រ ក្នុងមូលដ្ឋានរបស់ខ្លួនជាញឹកញាប់ ដោយមិនប្រកាន់ពីនិន្នាការនយោបាយ បក្ខពួកពណ៌សម្បុរនោះឡើយ គឺឱ្យតែបានដឹងថា មានពលរដ្ឋ ជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃនៅទីណា កាកបាទក្រហមកម្ពុជា តែងតែចុះទៅជួយតាម លទ្ធភាព ដល់ទីនោះ”។

ជាមួយគ្នានេះលោកអភិបាល ក៏បានរំលឹកបងប្អូនប្រជាពលរដ្ឋទៅបោះឆ្នោតឱ្យបានគ្រប់គ្នា ព្រោះពេលវេលា នៃការបោះឆ្នោត គឺនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ កម្ពុជានឹងប្រារព្ធពិធីបោះឆ្នោតជាតិ អាណត្តិទី៦ ដូច្នេះសុំបងប្អូនចូលរួមបោះឆ្នោតជ្រើសរើស មេដឹកនាំរួមសុខទុក្ខជាមួយបងប្អូន មេដឹកនាំដែលនាំសន្តិភាព ជូនប្រទេសជាតិដូចសព្វថ្ងៃនេះ ឱ្យបានគ្រប់ៗគ្នា។ រួមគ្នាការពារសន្តិភាព ដែលប្រឹងប្រែងបានមកដោយលំបាក កុំឱ្យក្មេងៗជំនាន់ក្រោយជួប ប្រទះទុក្ខវេទនា ដូចពីមុនទៀត៕

អត្ថបទដែលជាប់ទាក់ទង