ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រឡងទុតិយភូមិ ឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី២០ សីហា នៅរាជធានីភ្នំពេញ បេក្ខជនជាង២ម៉ីននាក់

113
ភ្នំពេញ ៖ តាមអ្វីដែលបានគ្រោងទុកការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំនេះនឹងធ្វើឡើងនៅថ្ងៃទី២០ សីហា ជាមួយនិងបេក្ខជនចូលរួមប្រលងមានចំនួនរហូតដល់ជាង២ម៉ីននាក់។
  នេះបើតាមការបង្ហាញអោយដឹង ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការអង្កេតការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា២០១៧ _២០១៨ នៅសាលារាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី០៩ សីហានេះ។
     លោកឃាង សេង អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍អោយដឹងថា គ្រប់បេក្ខជនប្រលងទាំងអស់ និងអ្នកពាក់ព័ន្ធនានា បើធ្វើ អោយបែកធ្លាយវិញ្ញាសារជាសាធារណៈនោះ គឺជាប់ទោសព្រហ្មទណ្ឌ ហើយបើមានការបែកធ្លាយវិញ្ញាសារមែននោះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបើកការស្រាវជ្រាវស៊ើបអង្កេតឃាត់ខ្លួនជនល្មើសអោយខានតែបាន។ ភាពសំងាត់ នៃវិញ្ញាសារប្រលង ជារឿយៗ ACU និងក្រសួងអប់រំ តែងតែដាស់តឿនអោយបេក្ខជនប្រលង អ្នកសង្កេតការណ៍ មេប្រយោគ គ្រួអនុរក្ស និងអ្នកពាក់ព័ន្ធនានា ហាមដាច់ការថតវិញ្ញាសារ និងការរក្សាភាពសំងាត់នៃវិញ្ញាសា រ ដែលសូម្បីតែការថតរក្សាទុកផ្ទាល់ខ្លួន ក៏មិនអនុញ្ញាត អោយថតដែរ ហើយអ្នកថតនោះ បើចាប់បាន ក៏ត្រូវមានទោសដូចគ្នាដែរ។
  លោកបានបន្តថា ការប្រលងនេះត្រូវប្រកាន់ពាក្យស្លោកមួយថា អ្នកចេះគឺប្រលងជាប់។ យើងបានរិតបណ្តឹងលើកាេងារប្រលងនេះ៦ឆ្នាំហើយបើគិតទាំងឆ្នាំនេះ ដោយអនុវត្តស្របតាមកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល។
       លោកកើត ឆែ អភិបាលរងរាជនីភ្នំពេញ ក្នុងកិច្ចប្រជុំនោះ បានស្នើ ឲ្យគ្រប់ស្ថាប័ន ពាក់ព័ន្ធ និងសមត្ថកិច្ច ត្រូវបន្ដកិច្ចសហការ គាំទ្រ ដើម្បី ធ្វើការសម្របសម្រួល បេក្ខជនក្នុងអំឡុងពេលប្រឡងសញ្ញាបត្រសិក្សាទុតិយភូមិ ឆ្នាំនេះប្រព្រត្តិទៅទទួល
បានភាពល្អប្រសើរ ។
     សូមបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅរាជធានីភ្នំពេញឆ្នាំនេះ មានបណ្ឌលប្រលងចំនួន២៥មណ្ឌល មានចំនួន៩១៣បន្ទប់និងមានបេក្ខជនប្រលងចំនួន២២៧៧៨នាក់ ជាមួយនិងកងកម្លាំងសន្ដិសុខចូលរួម ការ ពារសុវត្ដិភាពយ៉ាងម៉ត់ចត់ ។
ចំណែកនៅទូទាំងប្រទេសមានមណ្ឌលប្រឡងចំនួន១៩៥ និងមានបន្ទប់ប្រឡងចំនួន៤៧១៧ និងមានបេក្ខជនសរុបចំនួន ១១៧០៦១នាក់៕
អត្ថបទដែលជាប់ទាក់ទង