ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការប្រមូល​ផល​ស្រូវ​រដូវវស្សា ​របស់​ប្រជាកសិករ​ខេត្តសៀមរាប ​រួចរាល់​មួយរយ​ភាគរយ​ហើយ តែ​ផល​ស្រូវ​ធ្លាក់ចុះ​បន្ដិច

126

 

​សៀមរាប​៖ បើតាម​ការអះអាង​ពី​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តសៀមរាប លោក​ទា គឹម​សុទ្ធ បាន​បញ្ជាក់ថា ៖​ដោយសារ​ឆ្នាំនេះ មាន​ទឹកភ្លៀង​ធ្លាក់​គ្រប់គ្រាន់ ពី​ដើមរដូវ​ធ្វើឱ្យ​ការបង្កបង្កើន ផលដំណាំ​ស្រូវវស្សា​របស់ ប្រជាពលរដ្ឋ ក្នុង ឆ្នាំ​២០២០​នេះ សម្រេចបាន ១០០​ភាគរយ​លើ​ផ្ទៃដី​សរុប​១៩០៧០៤​ហិកតា ស្មើនឹង​១០២,២២ ភាគរយ​នៃ​ផែនការ​១៨៦ ៥៦០​ហិកតា​។ ជា​លទ្ធផល​ឆ្នាំនេះ​បើ​ធៀប​ទៅនឹង​ឆ្នាំ​២០១៩​លទ្ធ ផល​បញ្ចប់​ដូចគ្នា តែ​អនុវត្តបាន​ច្រើន ជាង​ចំនួន​៤១៧៩​ហិកតា​។ ក៏ប៉ុន្ដែ​ជា​លទ្ធផល​ស្រូវ​ឆ្នាំនេះ​មានការ​ធ្លាប់​ចុះ​បន្ដិច មូលហេតុ​ទឹក​ជន់​ជោគជាំ​ពេក ។

លោក​ទា គឹម​សុទ្ធ បាន​បន្តថា​៖ ការ​ច្រូត​ប្រមូល​ផល​ស្រូវ លើ​ផ្ទៃដី​សរុប​ចំនួន ជាង​
១០​ម៉ឺន​ហិកតា​នេះ ទទួលបាន​បរិមាណ​ផល​សរុប​៥២៨៣៤៧​តោន ដោយ​ទទួលបាន​ទិន្នផល​ជា​មធ្យម ២៧៧១​គីឡូក្រាម ក្នុង​១ហិកតា ក្នុងនោះ រួមមាន​៖ ស្រូវស្រាល​ចំនួន ៤១ ៦៣៤​ហិកតា​ស្រូវចម្ការ​ចំនួន ១ ៧០០​ហិកតា ស្រូវកណ្តាល​ចំនួន​១០៥ ៤៦០ ហិកតា ស្រូវធ្ងន់​ចំនួន​៣៥ ៥៦០​ហិកតា និង​ស្រូវ​ឡើង ទឹក​ចំនួន​៦៣៥០​ហិកតា​ដោយ​ប្រភេទ​ស្រូវ​ទាំងអស់នេះ អាច​លក់​ចេញ​ក្នុងតម្លៃ​ចាប់ពី​៧៥០​រៀល ទៅ ១១៥០​រៀល ក្នុង​មួយ​គីឡូក្រាម ដែល​តម្លៃ​ស្រូវ​ឆ្នាំនេះ វា​ប្រហាក់ប្រហែល​និង​ឆ្នាំមុនៗ មិនមាន​អ្វី​គួរឱ្យ​ព្រួយបារម្ភ​នោះឡើយ​។​

លោក ទា គឹម​សុទ្ធ ក៏បាន​អំពាវនាវ​ដល់​ប្រជាកសិករ​ទាំងអស់ ត្រូវអនុវត្ត​ការងារ​កសិកម្ម​ឱ្យបាន​ល្អ ទៅតាម​បច្ចេកទេស​ថ្មី​ដែល​ធន់​និង​បម្រែបម្រួល​អាកាសធាតុ ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់ ជាពិសេស​ត្រូវ​ឧស្សាហ៍​ចុះ​មើល​ស្រែចម្ការ ដើម្បី​បង្ការ​ការពារ​ពី​ការបំផ្លាញ​ពី​សត្វល្អិត​ផ្សេងៗ និង​ត្រូវ​ប្រញាប់​រាយ​ការ ណ៍​ទៅ​មន្ត្រី​ជំនាញ​កសិកម្ម នៅពេល​មាន បញ្ហា​មិន​ប្រក្រតី​មួយចំនួន​លើ​ដំណាំ​របស់ខ្លួន ដើម្បី​ចុះ​អន្តរាគមន៍​បាន​ទាន់ពេលវេលា​៕
សំរិត​

អត្ថបទដែលជាប់ទាក់ទង