ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ ទាំងអស់គ្នា​ត្រូវ​រស់នៅ​តាម​គន្លង​ថ្មី និង​ប្រុងប្រយ័ត្ន​ខ្ពស់​ក្នុងករណី​ដែលមាន​លេចចេញ​នូវ​ជំងឺ​កូ​វីដ -១៩​ទម្រង់​ថ្មី​

61

 

​ស្វាយរៀង ៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន សមាជិកា​គណៈអចិន្ត្រៃយ៍ គណៈ ម្មា​ធិ​ការ​កណ្ដាល ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន​ខេត្តស្វាយរៀង បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធ ផល​ការងារ នៃ​ការអនុវត្ត​ភារកិច្ច​របស់​គណៈកម្មាធិកា​រ​គណបក្ស​ខេត្តស្វាយរៀង ប្រចាំ ឆ្នាំ​២០២០ និង​លើក​ទិសដៅ​ភារកិច្ច​សំខាន់ៗ​សម្រាប់​អនុវត្ត​ឆ្នាំ​បន្ត នៅ​មន្ទីរ​គណបក្ស​ខេត្តស្វាយរៀង នា​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ២​កើត ខែបុស្ស ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ ២០២០ ។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​សម្ដេច​​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក រដ្ឋមន្ដ្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចំពោះ​សមិទ្ធផល​ប្រវត្តិ​សា​ស្ត្រី​ថ្មី នៃ​នយោបាយ ឈ្នះ ឈ្នះ ដែល​ទទួលបាន​តំណក់​ប្រេង​លើកដំបូង​។​សូម​អរគុណ​សន្តិ ភាព និង​គោរព​ដឹង គុណបិតា​ស្ថាបនិក​ន​យោ បាយ​ឈ្នះ ឈ្នះ ហើយ​សូម​យក​ឱកាស​ដ៏​វិសេសវិសាល​នេះ ប្រកាស​គាំទ្រ​ឥត​ងាករេ​ចំពោះ​បេក្ខភាព​របស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ធ្វើជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រប់ៗ​អាណត្តិ​ជា​រៀងរហូត ។​

លោកជំទាវ ម៉ែន សំអន បាន​បន្តថា​៖ តាម​​រយៈ​ភាពជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ការទទួលបាន​ដំណក់​ប្រេង​ជា​លើកដំបូង​នេះ គឺជា​ការចាប់ផ្តើម​ដ៏​សំខាន់បំផុត​សម្រាប់​ប្រទេស​កម្ពុជា ឆ្ពោះទៅ​បង្កើតបាន​នូវ​សមត្ថភាព​ជាតិ និង​ខឿន​ឧស្សាហកម្ម​ប្រេងកាត ឧស្ម័ន និង​ថាមពល ដែលជា​ពរជ័យ​សម្រាប់​ប្រជាជាតិ និង​ប្រជាជន​កម្ពុជា ក្រោម​ម្លប់​ដ៏​ត្រជាក់ត្រជុំ​នៃ​(​សន្តិភាព​) របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី បិតា​ស្ថាបនិក អគ្គ​មគ្គទេសក៍ និង​ជា​ប្រតិបត្តិ​ករ​នយោបាយ ឈ្នះ ឈ្នះ ដែល​បាន​តស៊ូ​រំដោះ​ប្រទេសជាតិ ឲ្យ​រួច​ផុតពី​របប​ប្រល័យពូជសាសន៍ និង​បាន​ខិតខំ​ពុះពារ​កសាង​សន្តិភាព ខឿនសេដ្ឋកិច្ច លទ្ធិប្រជាធិបតេយ្យ និង​វឌ្ឍនភាព​សង្គម​ដ៏​គាប់ប្រសើរ​។ លោកជំទាវ ម៉ែន សំអន បាន​បញ្ជាក់ថា​៖(​សន្តិភាព​)​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​នាយករដ្ឋមន្ត្រី គឺជា​កត្តា​សារវន្ត​មិនអាច​ខ្វះ​បាន​សម្រាប់​ការសម្រេច​ជោគ ជ័យ លើ​សមិទ្ធផល​ជាតិ​ជា​បន្តបន្ទាប់ និង​ការអភិវឌ្ឍ​លើ​គ្រប់​វិស័យ រួមទាំង​សមិទ្ធផល​ថ្មី​ក្នុង​វិស័យ​ប្រេងកាត ដែល​ប្រជាពលរដ្ឋ​ខ្មែរ​ទូទាំងប្រទេស​ទន្ទឹង​រង់ចាំ​ជាច្រើន​ជំនាន់​យូរលង់​ណាស់​មកហើយ​។​

លោកជំទាវ​ក៏បាន​សំណូមពរ​ដល់​រដ្ឋបាល​ខេត្តស្វាយរៀង និង​អាជ្ញាធរ ពាក់ព័ន្ធ​ត្រូវយក​ចិត្ត​ទុក្ខ​ដាក់​បន្ថែមទៀត ក្នុង​ពង្រឹង​ឲ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់​នៃ​ការផ្តល់​សេវាសាធារណៈ ការពង្រឹង​ជីវភាព​សមាជិក​បក្ស ការពង្រឹង​ការចុះ​បំពេញភារកិច្ច​តាម​តួនាទី ។ ជាពិសេស ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​រក្សា​អនាម័យ​ការរស់នៅ​តាម​គន្លង​ថ្មី ដោយ​រក្សា​គម្លាត​សង្គម ការ ប្រើប្រាស់​ម៉ាស់​ឲ្យ​បាន​ត្រឹមត្រូវ និង​ការ​អនុវត្តតាម​វិធានការណ៍​របស់​ក្រសួងសុខាភិបាល ស្របពេល​ពិភពលោក​បាន​កើនឡើង​នូវ​អត្រា​ឆ្លង​យ៉ាងគំហុគ និង​លេចចេញ​នូ​ជំងឺ​កូ​វីដ​១៩​ទម្រង់​ថ្មី ដោយ​គិត​ត្រឹម​ព្រឹក​នេះ ពិភព លោក​មានការ​ឆ្លង​រហូត​ដល់​ជាង ៨៣​លាន​នាក់ និង​មាន​អ្នកស្លាប់​រហូតដល់ ជាង​១​លាន ៨​សែន​នាក់ អ្នក​ព្យាបាល​សះ ស្បើយ ជាង ៥៨​លាន​នាក់ ចំណែកឯ​កម្ពុជា​វិញ​មាន អ្នក​ឆ្លង​ត្រឹមតែ ៣៦៦​នាក់ អ្នក​ដែល​ព្យាបាល​ជា សះស្បើយ​ចំនួន​៣៦១​នាក់ និង​ពុំមាន​អ្នកស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​នេះ​ទេ ៕. សំរិត​

អត្ថបទដែលជាប់ទាក់ទង