ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តុលាការចេញដីកាឃុំខ្លួនតារាចម្រៀង នៅ ស៊ីនឿន ពីបទគំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សា ទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត

153

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ភ្នំពេញ៖ លោក នៅ ស៊ីនឿន ដែលជាតារាចម្រៀងប្រុសប្រចាំ ផលិតកម្មរស្មីហង្សមាស ដែលមានទឹកដមសំឡេងផ្អែមស្រទន់គួរជាទីពេញចិត្ត និងទទួលបានកេរ្តិ៍ឈ្មោះបោះសំឡេងខ្លាំងគួរសម។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហេង ឡុង បានសរសេរថា “កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ តារាចម្រៀងផលិតកម្មរស្មីហង្សមាសលោក នៅ ស៊ីនឿន ត្រូវបានតុលាការសម្រេចឃុំខ្លួននៅមណ្ឌលអប់រំកែប្រែទី១ តាមដីកាបង្គាប់ឲ្យឃុំខ្លួនរបស់សាលាដំបូងរាជធានីភ្នំពេញក្រោមការចោទប្រកាន់ពីបទ៖ «គំរាមកំហែងថានឹងធ្វើឲ្យខូចខាត និងប្រើអំពើហិង្សាទៅលើអ្នកកាន់កាប់អចលវត្ថុដោយសុចរិត» ប្រព្រឹត្តនៅចំណុចផ្ទះលេខៈ ១៧២៩ ផ្លូវលំ ភូមិព្រែកតាឡុងទី២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីឆ្នាំ២០១៩។

ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ដោយទទួលបានការសម្របសម្រួល ទើបសាលាដំបូងរាជធានីភ្នំពេញ ក៏បានចេញដីកាសម្រេចអនុញ្ញាតឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ដោយសំអាងហេតុ៨ចំណុច។

មកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ នេះលោក នៅ ស៊ីនឿន ក៏បានមកជួបពិភាក្សាជាមួយខ្ញុំបាទ ហេង ឡុង ក្នុងនាមជា ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម ដើម្បីស្វែងរកពឹងពាក់មេធាវីស្ម័គ្រចិត្តរបស់សមាគមក្នុងការការពារសិទ្ធិ និង ជួយរកយុត្តិធម៌ជូនគាត់តាមផ្លូវច្បាប់ ។

លោក នៅ ស៊ីនឿន បានបញ្ជាក់ថា ៖ ទីតាំងដែលលោកបានចូលរស់នៅតាំងពីឆ្នាំ២០០៩ ប៉ុន្តែឆ្នាំ២០១៣ ទើបលោកបានដាក់ពាក្យស្នើសុំកាន់កាប់ប្រើប្រាស់ដីធ្លីពីអាជ្ញាធរ។

ករណីនេះយើងខ្ញុំកំពុងពិភាក្សា និងពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌តាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង