ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ធ្លាក់ដែកពីលើអគារកំពុងសាងសង់មួយ នៅខណ្ឌបឹងកេងកង បណ្តាលឲ្យចំ រថយន្តម៉ែកសេដេសស៊េរីទំនើបមួយគ្រឿង សំណាងល្អមិនត្រូវចំមនុស្ស

257

ភ្នំពេញ៖ នៅរសៀលថ្ងៃទី១ ខែមករា ឆ្នាំ២០២១ នៅបណ្ដោយ ផ្លូវ ៩៥ សង្កាត់ បឹងកេងកង ៣ ខណ្ឌ បឹងកេងកង ដោយសារមានដែកធ្លាក់ពីលើអគារមួយកំពុងសាងសង់ ចំរថយន្តម៉ែកសេដេសសេរីទំនើបមួយគ្រឿង បណ្ដាលការខូចខាត តែសំណាងល្អមិនបណ្តាលឲ្យអ្នកបើករងរបួស។

យោងតាមព័ត៌មាននៅកន្លែងកើតហេតុនោះ បានឲ្យដឹងថា៖ ដែកសរសៃបានធ្លាក់ពី លើអគារកម្ពស់រាប់សិបជាន់មួយ ចំត្រូវរថយន្តមួយគ្រឿង បណ្តាលឲ្យរង ការខូចខាត តែមិនចំត្រូវមនុស្សនោះទេ។

បើតាមម្ចាស់រថយន្តបានឲ្យដឹងថា ៖សំណាងហើយមិនត្រូវចំគាត់ បើត្រូវវិញមិនដឹង មានគ្រោះថ្នាក់យ៉ាងណានោះទេ ដូច្នេះលោកសំណូមពរ ដល់ម្ចាស់ការដ្ឋានត្រូវបង្កើន ការប្រុងប្រយ័ត្ន និងអំពាវនាវឲ្យអាជ្ញាធរ ជួយពិនិត្យមើលឡើងវិញផង ចំពោះដំណើរការសាងសង់ ត្រូវអនុវត្តតាមបច្ចេកទេសត្រឹមត្រូវ។

គួរបញ្ជាក់ថា ៖កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ ក៏មានហេតុការណ៍នេះកើតឡើងផងដែរ នៅការដ្ឋានសាងសង់សណ្ឋាគារមួយកន្លែង ធ្វើការដោយមិនមានការប្រុងប្រយ័ត្ន បណ្តាលឱ្យដែកសរសៃថ្នាំងអំពៅ ទំហំ១៤លី មានប្រវែងប្រមាណ ៣ម៉ែត្រ ធ្លាក់ចំកញ្ចក់រថយន្ត ហើយទម្លុះត្រូវបុគ្គលិករបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មម្នាក់ ធ្លាយត្រូវជើងទាំងសងខាង ពីកំភួនជើងខាងស្តាំទៅចំជើងឆ្វេងទៀត បណ្តាលឱ្យរងគ្រោះធ្ងន់ធ្ងរ ខណៈដែលកំពុងរៀបចំបើករថយន្តចេញ។

ហេតុការណ៍នេះបានកើតឡើងនៅចំណុចអគារលេខ០៧ ផ្លូវលេខ០៧ (ផ្លូវឧកញ៉ាស៊ូស្រ៊ុន) សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ដើម្បីចៀសវាងការបង្ករគ្រោះថ្នាក់ជាយថាហេតុនៅថ្ងៃក្រោយទៀតនោះ ប្រជាពលរដ្ឋនៅតំបន់នោះបានស្នើសុំឱ្យអាជ្ញាធរជួយអន្តរាគមន៍ ដោយពិន័យឱ្យបានធ្ងន់ធ្ងរ ណែនាំឱ្យការដ្ឋានសណ្ឋាគារនេះ ឱ្យចេះបង្កើនការប្រុងប្រយ័ត្នឱ្យខ្ពស់បន្ថែមទៀត ជៀសវាងការធ្វេសប្រហែល បង្ករឱ្យមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិរបស់អ្នកដទៃ និងបង្ករជាគ្រោះថ្នាក់ជាយថាហេតុដូចនេះទៀត៕

អត្ថបទដែលជាប់ទាក់ទង