ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាល​រាជធានី​ឆ្នាំ​២០២១ ត្រូវ​ជំរុញ​ការផ្តល់​សេវាសាធារណ​: ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​លើ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរ​យោ​ដី តាម​យន្តការ​ច្រកចេញចូល​តែមួយ រាជធានី​ភ្នំពេញ​

110

 

​ភ្នំពេញ​៖​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ ទទួលបន្ទុក​ច្រកចេញចូល​តែមួយ​របស់​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​ស្តីពី​ការជំរុញ​ការផ្តល់​សេវាសាធារណ​: ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន​លើ វិស័យ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរ​យោ​ដី តាម​យន្តការ​ច្រកចេញចូល​តែមួយ រាជធានី​ភ្នំពេញ​ក្នុង​ឆ្នាំ​២០២១​នេះ​។​

​កិច្ចប្រជុំ​នេះ​បានធ្វើ​នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ ក្រោម​ការចូលរួម​ពី​លោក​ហួត ហៃ អភិបាលរង​រាជធានី​ភ្នំពេញ កាលពីពេល​ថ្មីៗ​នេះ​។​
ក្នុង​កិច្ចប្រជុំ​នោះ លោក​អភិបាលរង​រាជធានី បាន​ណែនាំ​ដល់​មន្ត្រី​ដឹកនាំ​ច្រកចេញ​ចូក​តែមួយ រាជធានី​ភ្នំពេញ​ត្រូវ​យកចិត្តទុកដាក់​បន្ថែ​ម​ទៀត លើ​កិច្ច​ការផ្ដល់​សេវាសាធារណៈ គ្រប់​ប្រភេទ​ជូន​ប្រជាពលរដ្ឋ​ឱ្យបាន​លឿន និង​មាន​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​យើង​ក្នុង​ឆ្នាំ​ថ្មី​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង