ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រិ​ន ដេវីដ ជា​អ្នក​លើក​ពាន​

148

​ភ្នំពេញ​៖​ព្រឹត្តិការណ៍​TV5 Boxing Knock-Out Serie by Cell Card​បានបញ្ចប់​ហើយ​នៅ​យ​ប​ថ្ងៃទី​២​មករា​២០២១​ដោយ​អ្នក​ប្រដាល់​ជើង​​ថ្មី​រិ​ន ដេវីដ​ក្លិប​នាគរាជ​ចតុមុខ​ជា​អ្នក​លើក​ពាន ។​

រិ​ន ដេវីដ​ជួប​ប្រកួត​ផ្ដាច់ព្រ័ត្រ​ជាមួយ​អ្នក​ប្រដាល់​ជើងចាស់​យ៉​ន​ពិសី​ក្លិប​សាល​វ័​ន្ដ​កីឡា​ឮ​។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​សុទ្ធតែ​ត្រៀម​​ខ្លួន​បានល្អ​ដូចគ្នា​ដោយ​ទាំងសងខាង​សុទ្ធតែ​ប្ដេជ្ញា​ថា​នឹង​លើក​ពាន​នេះ​ឲ្យ​បាន​ដូចគ្នា​តែ​អ្វីៗ​វា​មិនមែន​សុទ្ធតែ​មានជោគ​ជ័យ​ដោយ​គ្រាន់​តែ​ការប្ដេជ្ញាចិត្ត​ប៉ុណ្ណោះ​ទេ​តែ​ត្រូវ​ពឹង​លើ​សមត្ថភាព​ទៀតផង ។​

រិ​ន ដេវីដ​មាន​វ័យ​នៅ​ក្មេង​គេ​វ៉ៃ​បានល្អ​រហ័ស និង មាន​មហិច្ឆតារ​ខ្ពស់​មិនតែប៉ុណ្ណោះ​គេ​វ៉ៃ​ហ៊ាន​ប្ដូរ​ទៀតផង​ចំពោះ​កម្លាំង​របស់គេ​​ក៏​អស្ចារ្យ​ជាង​ពិសី​ដែរ ។​តាមពិត​ពិសី​គេ​ជា​អ្នក​ប្រដាល់​មាន​សមត្ថភាព​ខ្ពស់​និង​វ៉ៃ​ដោយ​ការប្រុងប្រយ័ត្ន​ខ្ពស់​តែ​អ្នក​ប្រដាល់​រូបនេះ​វ៉ៃ​មិន​ហ៊ាន​​ប្ដូរ និង​សន្សំសំចៃ​កម្លាំង ។​

ស្ថានភាព​នៃ​ការប្រកួត​រវាង​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ដេវីដ​បង្ហាញ​ពី​ភាព​មានប្រៀប​លើ​ពិសី​តាំងពីដើម​ទឹក​ទី​១​មកម្ល៉េះ ។​ពួកគេ​ប្រ​គ្នា​យ៉ាង​ស្វិតស្វាញ​ដែល​ទីបំផុត​ដេវីដ​បានទទួល​ជ័យជំនះ​ហើយ​គេ​បាន​ក្លា​យេ​ជា​ម្ចាស់​ពាន​នៃ​ព្រឹត្តិការណ៍​TV5 Boxing Knonk-Out ASerir byCell Card ដែលមាន​រង្វាន់​អម​ចំនួន​៤.០០០​ដុល្លារ ។​

ចំពោះ​យ៉​ន ពិសី​ដែល​ចា​ញ៉​ទាំង​មិន​អស់ចិត្ត​នោះគេ​បាន​ចំណាត់ថ្នាក់​លេខ​២​ដែល​ក្រៅពី​ពាន​នោះគេ​បាន​ទ​ទយ​ប្រាក់រង្វាន់​អម​​ចំនួន​២.០០០​ដុល្លារ ។​
ចំពោះ​ការប្រកួត​ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣​វិញ​នោះ​អ្នក​ប្រដាល់​ឡុង ខេត្ត​ក្លិប​ខ្លារខិន​មាន​រិ​ទ្ធ​បាន​ក្លាយជា​អ្នក​គរ​ង​តំណែង​​លេខ​៣​នេះ​បន្ទាប់ពី​បាន​យកឈ្នះ​អ្នក​ប្រដាល់​សាន់ សំអុន​ក្លិប​អា​រុណ​រះ​កីឡា​នោះ ។​
ឡុង ខេត្ត​ដែល​ប្រជែង​បាន​ចំណាត់ថ្នាក់​លេខ​៣​បានទទួល​ពាន​លើកទឹកចិត្ត​មួយ​និង​រង្វាន់​លើកទឹកចិត្ត​ចំនួន​៧៥០​ដុល្លារ រី ឯ​​សាន់ សំអុន​ដែលជា​អ្នកចាញ់​បានទទួល​រង្វាន់​លើកទឹកចិត្ត​ចំនួន​៥០០​ដុល្លារ ។​

ចំពោះ​គូប្រកួត​ក្រៅ​ព្រឹត្តិការណ៍​ពានរង្វាន់​វិញ​នោះ​ថា​សារុន​ក្លិប​ពុទ្ធ​សេរី​វង្ស​បាន​យកឈ្នះ​អ្នក​ប្រដាល់​ឆាយ​មាស​ក្លិប​សំរោង​កោង​ខេត្តបាត់ដំបង​នៅ​ទឹក​ទី​២​ដោយ​ទាត់​ឲ្យ​ខូច​ជើង​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។​
ឯម ដា​រ៉ូ​ក្លិប​ថ្មគោល​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រកួត​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រដាល់​សោម វិឆ័យ​ក្លប​ពន្លឺ​វិបុល​ដា​រិ​ទ្ធ​ខ័​ណ្ឌ​ពោ​សែន​ជ័យ​​បន្ទាប់ពី​ប្រកួត​គ្នា​៥​ទឹក​ពេញ​នោះ ៕​

អត្ថបទដែលជាប់ទាក់ទង