ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្តកុងទីន័រនិងរថយន្តបែនបុកគ្នា របួស២នាក់

198

កោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឱ្យដឹងថា ថ្ងៃទី ១៥ ខែ មិថុនាឆ្នាំ ២០១៨ វេលាម៉ោង១៣: ៤៥នាទីមានករណីគ្រោះថ្នាក់ចរាចរមួយលើក រវាងរថយន្តកុងទីន័រនិងរថយន្តបែន ក្នុងទិសដៅបញ្ច្រាសគ្នា ចំណុចកើតហេតុចន្លោះបង្គោលគីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតនៅស្ទឹងឆាយ ភូមិអូរជ្រៅ ឃុំបឹងព្រាវ ស្រ្កស្រែអំបិល។រថយន្តប្រភេទសណ្តោង កុងទីន័រ USA ពណ៌ទឹកប៊ិចពាក់ស្លាកលេខ 3A1367 បើកបរដោយឈ្មោះ តុក សុជាតិ ភេទប្រុសអាយុ ២២ឆ្នាំ ក្នុងទិសដៅពីជើងទៅត្បូង។ រថយន្តប្រភេទ បែនពណ៌សពាក់ស្លាលេខចង្កូតស្តាំKPS0427 បើកបរដោយឈ្មោះ វ៉ែន គង្គា ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិអូរក្រៅ ឃុំស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ រងរបួសស្រាល។ អ្នករួមដំណើរ១នាក់ឈ្មោះ ផាន់ កុសល ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅទឹកល្អក់៣ ខណ្ឌទួលគោក ក្រុងភ្នំពេញ រងរបួសធ្ងន់ ទិសដៅពីត្បូងទៅជើង។ករណីនេះ បណ្រាលមនុស្ស រងរបួសធ្ងន់១នាក់និងស្រាល១នាក់ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រែអំបិល។ ចំណែករថយន្តខូចខាតទាំងពីរគ្រឿង ស្ទូចយកទៅរក្សាទុកនៅអធិការដ្ឋានស្រុកស្រែអំបិល៕

អត្ថបទដែលជាប់ទាក់ទង