ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកអភិបាលខណ្ឌបឹងកេងកង ចុះពិនិត្យសកម្មភាព ចាក់អ៊ុតកៅស៊ូផ្លូវក្នុងមូលដ្ឋាន

156

ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី០៣ខែមករាឆ្នាំ២២១នេះរដ្ឋបាលខណ្ឌបឹងកេងកង លោកធឹម សំអាន អភិបាលនៃគណៈ អភិបាលខណ្ឌបឹងកេងកងដែលអមដំណើរដោយលោកស្រីអភិបាលរង ខណ្ឌបឹងកេងកងសុិន រតនា លោកចៅសង្កាត់ បឹងកេងកងទី៣និងលោកមេភូមិ២ ដោយបានចុះត្រួតពិនិត្យរាល់សកម្មភាពការជួសជុល អ៊ុតកៅស៊ូបេទីន នៅតាមបណ្តោយផ្លូវ៣៥០ ចន្លោះ ផ្លូវ១៦៣ និង១៤៣ ប្រវែង២២៧ម៉ែត្រ ក្នុងសង្កាត់បឹងកេងកងទី៣ខណ្ឌបឹងកេងកងរាជធានីភ្នំពេញដើម្បីងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរក្នុងនោះផងដែរពិសេសនៅពេលយប់ព្រលប់។

ជាមួយគ្នានេះដែរលោកធឹម សំអាន អភិបាលខណ្ឌបឹងកេងកងក៏បានបន្តចុះត្រួតពិនិត្យបាញ់ទឹកលាងសម្អាតតាមបណ្តោយផ្លូវម៉ៅសេទុងចាប់ពីស្តុបបូកគោដល់ស្តុបទន្លេបាសាក់ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង