ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ​ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

70

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៣  ខែមករា  ឆ្នាំ​២០២១  កម្លាំង​ល្បាត​របស់​កងរាជអាវុធហត្ថ​ខណ្ឌ​ជ្រោយចង្វារ បាន​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន ៣​នាក់ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន នៅ​ចំណុច​ចន្លោះ​ស្ពាន​ទី​១១-១២  បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​ចំបក់​មាស  សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌ​បានឱ្យដឹងថា​៖​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ  និង​វត្ថុតាង រួមមាន​៖  ១.​ឈ្មោះ  រិ​ន ចំណាប់ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ស្មា​ត មាន​ទីលំនៅ​ភូមិ​រកា​ទ្វារ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​,  ២.​ឈ្មោះ  ធឿន វិ​ទ្ធី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​ជាងភ្លើង ទីលំនៅ​ភូមិ​រកា​ទ្វារ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​,  ៣.​ឈ្មោះ  សេង ម៉ាប់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កម្មករ​កា​ប់​អំពៅ ទីលំនៅ​ភូមិ​រកា​ទ្វារ ឃុំ​ព្រែក​ពោធិ៍ ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម  រួម​ជាមួយនឹង​វត្ថុតាង​៖ ក្រាម​ស​ថ្លា​ចំនួន  ២​កញ្ចប់​តូច​,  IPad ១​គ្រឿង​,  ទូរស័ព្ទ  ២​គ្រឿង​,  អត្តសញ្ញាណប័ណ្ណ  ១​សន្លឹក​,  កាត​គ្រី​ម៉ូតូ  ១​សន្លឹក ,  ប័ណ្ណសមាជិក  ប​.​ស​.​ស  ១​សន្លឹក ,  ប្រាក់​៥០០​រៀល​និង​ម៉ូតូ​១​គ្រឿង​ម៉ាក​អ៊ឹម​ស្លែ​ស ពណ៌​លឿង​ស្លាក​លេខ ខេត្តកំពង់ចាម  1Y.0692​។

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​បាន​បញ្ជូនទៅ​ការិយាល័យ​គ្រឿងញៀន​នៃ​កង​រា​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​បន្ត​៕​

អត្ថបទដែលជាប់ទាក់ទង