ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌទួលគោកបញ្ជា ចៅសង្កាត់ចុះបង្ក្រាបទីតាំងឆ្នោតវៀតណាម ដុះស្លែ២ទីកន្លែងក្នុងសង្កាត់ផ្សារដើមគរ

136

ភ្នំពេញ៖ អភិបាលខណ្ឌទួលគោកនិងប្រធានគណះបញ្ជាការឯកភាពខណ្ឌទួលគោក លោកឯក ឃុនដឿន នៅរសៀថ្ងៃទី៤មករា២០២១នេះ បានបញ្ជាអោយលោកចៅសង្កាត់ ផ្សារដើមគរ ចុះពិនិត្យនិងបង្ក្រាបទីតាំងកត់ឆ្នោតវៀតណាម ដុះស្លែ២ទីកន្លែងនៅតាមបណ្ដោយផ្លូវលេខ២២៣ស្ថិតនៅផ្ទះមិនដាក់ស្លាកយីហោក្នុងសង្កាត់ផ្សារដើមគរនិងទី២នៅតាមបណ្ដោយផ្លូវលេខ២២០Zកែងផ្លូវលេខ២២៣ស្ថិតនៅផ្ទះលេខ២៨(ខាងក្រោយទីតាំងផ្ទះវីង)ក្នុងសង្កាត់ផ្សារដើមគរក្នុងខណ្ឌទួលគោជាបន្ទាន់។

    ការបញ្ជារបស់លោកអភិបាលខណ្ឌទួលគោកខាងលើនេះបានធ្វើឡើង ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់នោះថា៖មានទីតាំងឆ្នោតវៀតណាមដុះស្លែមួយកន្លែងនៅតាមបណ្ដោយផ្លូវលេខ២២០Zកែងផ្លូវលេខ២២៣ស្ថិតនៅផ្ទះលេខ២៨(ខាងក្រោយទីតាំងផ្ទះវីង)ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោកដែលម្ចាស់ទីតាំងកំពុងតែមកលើបើកដំណើរការយ៉ាងរលូនយូរឆ្នាំមកហើយ។ទី២ទីតាំងភ្នាល់បាល់ដ៏ធំមួយនៅតាមបណ្ដោយផ្លូវលេខ២២៣ស្ថិតនៅផ្ទះមិនដាក់ស្លាកយីហោក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោកម្ចាស់ទីតាំងកំពុងតែបើកដំណើរការយ៉ាងរលូនផ្គើនពីបទរបស់អភិបាលរាជធានីភ្នំពេញ។

ក្នុងនោះដែរប្រជាពលរដ្ឋនៅជិតទីតាំងខាងលើសូមសំណូមពរដល់លោកអភិបាលខណ្ឌទួលគោកសូមមានវិធានការចុះបង្ក្រាបទៅលើទីតាំងល្បែងស៊ីសងខាងលើនេះដោយសារតែកូនចៅរបស់ពួកគាត់ចូលលេងយ៉ាងគគ្រឹកគគ្រេងចាញ់លុយអស់ជាច្រើនក្នុងមួយថ្ងៃៗរួមទាំងមហាជនមកពីគ្រប់ទិសទីនាំគ្នាមកចាក់បាល់ខាងលើនេះ។ប្រជាពលរដ្ឋសង្ឃឹមជឿងជាក់ថា៖លោកអភិបាលខណ្ឌទួលគោកនឹងមានចំណាត់ការទៅលើទីតាំងខាងលើនេះបាន។

ជាមួយគ្នានោះលោកអភិបាលខណ្ឌទួលគោកបានជម្រាបប្រជាពលរដ្ឋថា៖សូមបងប្អូនជឿជាក់លើអាជ្ញាធរចុះពិតជាផ្ដល់យុត្តិធម៍បងប្អូនដោយចាត់ការទីតាំងខាងលើឱ្យអស់ហើយសូមប្រជាពលរដ្ឋបន្តធ្វើជាភ្នែកជាច្រមុះអាជ្ញាធរបន្តទៀតដើម្បីមូលដ្ឋានយើងល្អគ្មានល្បែងស៊ីសង៕

 

អត្ថបទដែលជាប់ទាក់ទង