ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវ​បេតុង​ថ្មី ជា​សមិទ្ធិផល​ថ្មី​ឆ្នាំ​២០២១ សំរាប់​ប្រជាពលរដ្ឋ ភូមិ​បឹង​វែង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​

124

​ព្រះសីហនុ​៖ នៅ​ព្រឹក​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១​លោក ជាម ហ៊ឹម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អមដំណើរ​ដោយ លោក ស កក្កដា អភិបាលស្រុក​ព្រៃនប់ បាន​អញ្ជើញ​ពិនិត្យ​ផ្លូវ​បេតុង​មួយ​ខ្សែ ដែល​ទើប​ធ្វើកា​ស្ថាបនា​រួចរាល់ ស្ថិតនៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​សូមជម្រាបថា ដោយ​ទទួល​ការឧបត្ថម្ភ គាំទ្រ​ពី លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត ផ្លូវ​បេតុង​ថ្មី​មួយ​ខ្សែ ដែលមាន​ទទឹង ៤,៥​ម៉ែត្រ បណ្ដោយ​៦៥​ម៉ែត្រ ចំណាយ​ថវិកា​ប្រមាណ​ជាង ៦​ពាន់​ដុល្លា​អាមេរិក ត្រូវបាន​ស្ថាបនា​រួចរាល់​ជា​ស្ថាពរ​នា​ដើមឆ្នាំ ២០២១ នេះ ។ ទន្ទឹមនឹងនេះ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បឹង​វែង ឃុំ​វាលរេញ ស្រុក​ព្រៃនប់ ទាំងអស់ បានបង្ហាញ​នូវ​ទឹកចិត្ត​រីករាយ ចំពោះ​សមិទ្ធផល​ថ្មី​នេះ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​ឯកឧត្ដម ប្រធាន​ក្រុម ប្រឹក្សា​ខេត្ត និង​ឯកឧត្តម អភិបាលខេត្ត ព្រមទាំង​លោក​អភិបាលស្រុក និង​មន្ត្រី​ជំនាញ​ទាំងអស់ ដែល​តែងតែ​យកចិត្ត​ទុក ដាក់​ពី​សុខទុក្ខ និង​ដោះស្រាយ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ ៕​

អត្ថបទដែលជាប់ទាក់ទង