ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន គាំទ្រ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​លក្ខណៈ​ធម្មជាតិ ដែល​អាចជួយ​ការពារ​ធនធានធម្មជាតិ និង ងាយ​រក​ទីផ្សារ

96

 

​ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​គាំទ្រ​អាជីវកម្ម​ចិញ្ចឹម​ឃ្មុំ​លក្ខណៈ​ធម្មជាតិ​របស់​ក​សិ​ដ្ឋា​ន​ចិញ្ចឹម​ឃ្មុំ​វិសុទ្ធ​ភូមិ នៅ​ខេត្តកំពង់ចាម ដែល​បាន​ផលិត​ទឹកឃ្មុំ មានគុណ​ភាពល្អ សម្រាប់​លក់​នៅលើ​ទីផ្សារ ។​
លោក រដ្ឋមន្ត្រី បាន​ថ្លែង​ដូច្នេះ​នៅក្នុង​ឱកាស ទទួល​ជួប​ម្ចាស់​កសិដ្ឋាន​វិសុទ្ធ​ភូមិ​ចិញ្ចឹម​ឃ្មុំ ដែលមាន លោក​ឡុង ទី​ហៃ​និង​អ្នក ស្រី​រដ្ឋា​ថាវ​រ៉ាវ នៅ​រសៀល​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ នៅ​ក្រសួង​ព័​ត៏​មាន ។

លោក ខៀវ កាញារីទ្ធ បាន​គាំទ្រ ចំពោះ​អាជីវកម្ម​ចិញ្ចឹម ឃ្មុំ បែប​លក្ខណៈ​ធម្មជាតិ​នេះ ហើយ​សូម​ជូនពរ​ឱ្យ​កសិដ្ឋាន​វិសុទ្ធ​ភូមិ ចិញ្ចឹម​ឃ្មុំ​បាន​កាន់តែច្រើន ហើយ​ទទួលបាន​ទិន្នផល​ទឹកឃ្មុំ​កាន់តែ​ខ្ពស់ មានគុណ ភាពល្អ សម្រាប់​លក់​នៅលើ​ទីផ្សារ បាន​ច្រើន​បន្ថែមទៀត​។​

លោក​បាន​បញ្ជាក់ថា ការចិញ្ចឹម​ឃ្មុំ​នេះ​បាន​ជួយ​ថែរក្សា​ការពារ​ធនធាន​ធម្ម ជាតិ ហើយ​បំពេញបាន​តាម​តម្រូវការ​របស់​ប្រជាពលរដ្ឋ​។​

​លោក ឡុង ទី​ហៃ បានឱ្យដឹងថា ទឹកឃ្មុំ​នេះ គឺ​កសិដ្ឋាន​របស់ លោក ចិញ្ចឹម​ឃ្មុំ​បែប​ធម្មជាតិ នៅលើ​កោះត្រែង ទល់មុខ ភ្នំ​ហាន់ជ័យ ខេត្តកំពង់ចាម ដែល​នៅ​ជំហាន​ដំបូង​នេះ បានទទួល​ផល​ពី​ការចិញ្ចឹម​ឃ្មុំ​ចំនួន ៤០​ធុង ស្មើ ៣​ពាន់​លីត្រ សម្រាប់​លក់​នៅ​ទីផ្សារ​ក្នុងប្រទេស ។ ជា​ជំហាន​បន្ទាប់​ទៅមុខទៀត កសិដ្ឋាន ចិញ្ចឹម​ឃ្មុំ​នេះ អាច​ផលិត​បាន ចំនួន​ដល់​១០​តោន ក្នុង​១​ឆ្នាំៗ ដោយ​ធានា​គុណភាព​ល្អ ហើយ​គ្រោង​នាំចេញ​យកទៅលក់ នៅ​ទីផ្សារ​ក្រៅប្រទេស​ថែមទៀត ព្រោះ​មាន ការគាំទ្រ​ច្រើន​ពី​អ្នកប្រើប្រាស់ ៕ សំរិត​

អត្ថបទដែលជាប់ទាក់ទង