ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​បុរស​ម្នាក់ដាច់​ជើងម្ចាស់ ដោយសាររថយន្ត​បែន​ដឹក​ដី បើក​បុក​ម៉ូតូ ​ពីក្រោយ ហើយកិនជើងអ្នកបើកម៉ូតូ

86

​ភ្នំពេញ​៖ បុរស​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ត​បែន​ដឹក​ដី បើក​លឿន មក​បុក​ពី​ខាងក្រោយ​ពេញទំហឹង បណ្តាលឲ្យ​ដាច់​ជើងម្ចាស់ ឯ​អ្នកបើករថយន្តត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​នៅវេលា​ម៉ោង ៤ និង ០០ នាទី​ល្ងាច​ថ្ងៃ​ចន្ទ​ទី ៤ ខែមករា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ ២១៧ ក្នុង​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​ប្រភពព័ត៌មាន​ពី​ខាង​សមត្ថកិច្ច​ចរាចរណ៍ នៅ​គោលដៅ​ស្ពានដែក បានឱ្យដឹងថា មុនពេល​កើតហេតុ​គាត់​បានឃើញ​បុរស​ម្នាក់ ជិះ​ម៉ូតូ​ឌ្រី​ម​សង់​ស៊េរី​ចាស់​មួយគ្រឿង អត់​ផ្លាកលេខ ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ ២១៧ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​មធ្យម ខណៈពេល​មកដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​បែន​ដឹក​ដី​មួយគ្រឿង​ទៀត ពាក់​ផ្លាកលេខ SSP -27 99 ធ្វើដំណើរ​ស្រប​ទិស​គ្នា​ពី​ខាងក្រោយ ក្នុងទិសដៅ​ពី​កើតមក​លិច​ក្នុង​ល្បឿន​យ៉ាង​លឿន មក​បុក​ចំ​ពីក្រោយ​ម៉ូតូ​ពេញទំហឹង បណ្តាល​ឲ្យ​ម៉ូតូ​ចូល​ក្រោម​រថយន្ត​អូស​ទៅមុខ​ជាច្រើន​ម៉ែត ធ្វើ​ឲ្យ​ម្ចាស់​ម៉ូតូ​រងរបួស​ដាច់​ជើង​មួយ​ចំហៀង​៕

អត្ថបទដែលជាប់ទាក់ទង