ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ដោយសារទាសសំដីគ្នាបន្តិចបន្តួចបងថ្លៃប្រើដែកឆាបចាក់ប្អូនថ្លៃរបួសធ្ងន់ហើយគេចខ្លួនបាត់

99

ភ្នំពេញ៖បងថ្លៃចាក់ប្អូនថ្លៃ៤ដែកឆាបបណ្ដាលឲ្យរងរបួសធ្ងន់ហើយត្រូវបានគ្រួសារទាក់ទងរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យភ្លាមៗចំណែកជនបង្កបានគេចខ្លួនបាត់កាលពីវេលាម៉ោង៣រសៀលថ្ងៃទី៣ខែមករាឆ្នាំ២០២១នៅផ្ទះជនរងគ្រោះក្នុងភូមិអង្គកែវសង្កាត់ចោមចៅទី៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថាដំបូងបុរសជាជនដៃដល់ត្រូវជាបងថ្លៃជនរងគ្រោះបានផឹកស៊ីស្រវឹងហើយពេលមកដល់ផ្ទះក៏រករឿងប្អូនថ្លៃពេលនោះប្អូនថ្លៃមិនតបតទេដោយសារតែឃើញបងស្រវឹងទៅហើយ។

បន្ទាប់មកជនរងគ្រោះកំពុងអង្គុយលេងនៅមុខផ្ទះស្រាប់តែជនដៃដល់បានយកដែកឆាបមកចាក់ជនរងគ្រោះចំនួន៤ដែកឆាបបណ្តាលឲ្យរងរបួសធ្ងន់រួចជនដៃដល់បានគេចខ្លួនបាត់។

ក្រោយមកជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់កងពលតូច៧១១ដឹកយកទៅសង្គ្រោះភ្លាមៗ។

ចំណែកជនដៃដល់បង្ករបួសស្នាមសមត្ថកិច្ចកំពុងតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់៕

អត្ថបទដែលជាប់ទាក់ទង