ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​បញ្ញវ័ន្ដ ៖ ទ្រឹស្ដី​ឆាវ ! ឆាវ​

227

​ភ្នំពេញ​៖​រឿន​ភាគ​ចិន​ដ៏​ល្បីល្បាញ​គឺ​រឿង​សាម​កុក​(​នគរ​ទាំង​៣) ដែ​ក្នុង​សាច់រឿង​ទាំងមូល​តួ​សំខាន់ៗ​សុទ្ធ​តែមាន​កលល្បិច​រៀងៗ​​ខ្លួន​ដើម្បី​យក​ប្រៀប​លើ​គូសត្រូវ​របស់ខ្លួន ។​

​ឆាវ ! ឆាវ ដែលជា​ស្ដេចត្រាញ់​នៃ​នគរ​មួយ​គាត់​បាន​និយាយថា គាត់​សុខចិត្ត​ក្បត់​មនុស្ស​លើ​លោក​តែ​គាត់​មិន​ឲ្យ​មនុស្ស​លើ​លោក​​ក្បត់​គាត់​ឡើយ ។​មែន​នៅក្នុង​សាច់រឿង​គាត់​បានបង្ហាញ ពី​ភាពឃោរឃៅ​របស់គាត់​ក្នុងការ​សម្លាប់​ចំពោះ​មន្ត្រី​របស់គាត់​ដែល​គាត់​មិន​ទុក​​ចិត្ត ។​

​តែ​ទោះជា​យ៉ាងណា​ក៏​ស្ដេចត្រាញ​រូបនោះ​ជា​មនុស្ស​មាន​សច្ចៈ​ធម៌​មួយរូប និង​ជា​មុ​ស្ស​ចូលចិត្ត​ស្រឡាញ់​អ្នក​ដែលមាន​សមត្ថភាព​​ជាក់ស្ដែង​មេទ័ព​ដ៏​ល្បីល្បាញ​របស់​លាវ​ប៉ី​គឺ​គួ​ន​អ៊ី ដែល​ធ្លាប់​បរាជ័យ​ហើយ​មក​បម្រើ​ឆាវ​!​ឆាវ​មួយរយៈ​នោះ គាត់​បានដាក់​លក្ខខណ្ឌ​ថា​ប្រសិន​បើ​គាត់​រកឃើញ​លាវ ប៉ី​វិញ​គាត់​នឹង​ត្រឡប់​ទៅវិញ​ហើយ ។​ឆាវ ! ឆាវ​យល់ព្រម​លើ​លក្ខ​ខ័​ណ្ឌ​នេះ ។​

ឆាវ ! ឆាវ ធ្លាប់​និយាយថា​គាត់​សុខចិត្ត​ឲ្យ​គួ​ន អ៊ី​ធ្វើជា​សត្រូវ​របស់គាត់​តែ​គាត់​មិន​ដាច់ចិត្ត​សម្លាប់​គួ​ន អ៊ី​ឡើយ ។ ខុសពី​ប៉ុល ពត​​សត្រូវ​ទោះបី​អ្នកនោះ​ជា​អ្វី​ក៏ដោយ​គឺ​កម្ទេច ។​

ចុះ​អ្នក​ដែល​កាន់​ទ្រឹស្ដី​ប៉ុល ពត​យុគ​សម័យនេះ​យ៉ាងម៉េច​ដែរ ? លោក​សម រង្ស៊ី​គាត់​សុខចិត្ត​ក្បត់ប្រជាជន​ខ្មែរ​ដោយ​បំផុស​ឲ្យ​​ប្រជាជន​ធ្វើបាតុកម្ម​ខុសច្បាប់ បោក​លុយ​ប្រជាជន​ឲ្យ​មក​គាំទ្រ​បាតុកម្ម​ខុសច្បាប់ ហើយ​ចុងក្រោយ​អ្នកធ្វើ​បាតុកម្ម​បានត្រឹមតែ​ខុសច្បាប់​ ​រីឯ​អ្នកគាំទ្រ​ដោយ​ចំណាយ់​លុយកាក់​នោះបាន​ត្រឹមតែ​ហិនហោច ឯ លោក​សម រង្ស៊ី​គាត់​រត់ចោលស្រុក​ទៅ​ដេក​ឧិ​ប​ពង​យ៉ាង​ត្រជាក់​នៅឯ​​ប្រទេស​បារាំង​ឯណោះ ។​

ប៉ុល ពត​បន្ទាប់ពី​ដួលរលំ​សុខចិត្ត​ដេក​ព្រៃ​ដើម្បី​បន្ត​ការតស៊ូ ដែល​គ្មាន​សង្ឃឹម​ចំពោះ​សម រង្ស៊ី​កាលនោះ មិនដឹង​នៅទីណា​ទេ​លុះ​​ដល់​ស្រុក​ចប់​សង្គ្រាម​ស្រាប់តែ​លេចមុខ​មក​ថា ខ្លួន​ជាម​នុស្ស​ប្រជា​ធ​ប​តេ​យ្យ​ជាងគេ ចេះ​ជាងគេ និង​មាន​សមត្ថភាព​ជាងគេ ។​នេះ​បាន​ចំ​ជា​អា​អាចម៍​មែន ។​

​សម រង្ស៊ី​ពិតជា​ប្រើ​ទស្សនៈ​ឆាវ ឆាវ មែន​គឺ​សុខចិត្ត​ក្បត់ប្រជាជន តែ​មិន​ឲ្យ​ប្រ​ត​ជា​ជន​ក្បត់​គាត់​ទេ ។​ពេលនេះ​គាត់​កំពុងតែ​ក្បត់​​អ្នកគាំទ្រ​គាត់​ដោយ​ខ្លះ​នៅជាប់​គុក​ជំនួស​គាត់ ឯ គាត់​ដេក​នៅ​ស្រុក​គាត់​ឯណោះ ។​កឹម សុខា​ទោះបី​គាត់​យ៉ាងម៉េចៗ​ក៏​គាត់​សុខចិត្ត​នៅ​​ជាប់គុក​ដែរ ហេ​សស ហេ !​នេះ​ជា​ឆាវ ! ឆាវ​សតវត្សរ៍​ទី​២១​មែន ៕​

អត្ថបទដែលជាប់ទាក់ទង