ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បើក​កិច្ចប្រជុំ​ដើម្បី ចុះ​អនុវត្ត​ការងារ​ចាំបាច់​មួយចំនួន​ក្នុង​មូលដ្ឋាន​

104

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២១ គណៈបញ្ជាការ​ឯកភាព រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ បាន​បើក​កិច្ចប្រជុំ​ដើម្បី​អនុវត្ត​ការងារ​ចាំបាច់​មួយចំនួន ក្រោម​អធិបតីភាព លោក​ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ​។

មន្ត្រីរដ្ឋបាល​ខណ្ឌ​បានឱ្យដឹងថា​៖​កិច្ចប្រជុំ​នេះ បាន​ផ្តោតលើ​របៀបវារៈ​ដូចខាងក្រោម​៖១- ចុះ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​តាម​ច្រាំងទន្លេ និង​វឌ្ឍនៈភាព​ការអភិវឌ្ឍន៍​ក្នុង​មូលដ្ឋាន​ខណ្ឌ​ប្ញ​ស្សី​កែវ​។​
២- ផ្សព្វផ្សាយ​ណែនាំ​ពី​ការបង្ការ ការពារ និង​ទប់ស្កាត់ ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​មូលដ្ឋាន​។​
កិច្ចប្រជុំ​នោះដែរ​ក៏មាន​ការអញ្ជើញ​ចូលរួម​ពី លោក លោកស្រី​អភិបាល រង​ខណ្ឌ នាយក​-​នាយករង​រដ្ឋបាល​ខ​ណ្ឌ លោក​អធិការរង​ខណ្ឌ លោក​មេបញ្ជាការរង​ក​ង​រាជ​អាវុធហត្ថ​ខណ្ឌ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រចនាសម្ព័ន្ធ​រដ្ឋបាល​ខណ្ឌ លោក​-​លោកស្រី ចៅសង្កាត់ ចៅសង្កាត់រង សង្កាត់​ទាំង​៧ មន្ដ្រី​ពាក់ព័ន្ធ និង​សណ្តាប់ធ្នាប់​ខណ្ឌ សរុប​ចំនួន ២២​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង