ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈបញ្ជាការ​ឯកភាព​ រដ្ឋបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ ចុះ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទះ​បណ្ដែត​ទឹក​ និង​បែរ​ចិញ្ចឹម​ត្រី​លើ​ដង​ទន្លេសាប​ក្នុងភូមិ​សាស្ត្រ​ឃើញ​ជិត​៤០០​ទីតាំង​ឱ្យ​រុះ​រើចេញ​ក្នុង​រយះពេល​១​សប្ដាហ៍​

225

 

​ភ្នំពេញ​៖​កាលពី​រសៀល​ថ្ងៃទី​៤​ខែមករា​ឆ្នាំ​២០២១​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ​ប្ញ​ស្សី​កែវ ចុះ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទះ​បណ្ដែត​ទឹក និង​បែរ​ចិញ្ចឹម​ត្រី លើ​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចំនួន​៥​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​។
​ជា​លទ្ធផល​ក្នុង​ប្រតិបត្តិការ​នេះ មានដូចជា​៖១- សង្កាត់​ទួល​សង្កែ​ទី​១៖ មាន​ចំនួន ៩ ទីតាំង ធ្វើ​បច្ចុប្បន្នភាព​ឡើងវិញ មាន​ចំនួន ៩ ទីតាំង​។ ២- សង្កាត់​ប្ញ​ស្សី​កែវ មាន​ចំនួន ៦២ ទីតាំង ៖​ភូមិ​សាមគ្គី ៖ មាន​ចំនួន ៣ ទីតាំង ជាក់ស្តែង​មាន​ចំនួន ២ ទីតាំង​ភូមិ​ឃ្លាំង​សាំង ៖ មាន​ចំនួន ៣៤ ទីតាំង ជាក់ស្តែង ៣០ ទីតាំង​, អាជ្ញាធរ​រុះរើ​ចេញ ១ ទីតាំង​, បាន​រើចេញ ១ ទីតាំង​ភូមិ​មិត្តភាព ៖ មាន ២៥ ទីតាំង ជាក់ស្តែង ១៧ ទីតាំង ក្នុងនោះ នៅ​ថ្មី ១ ទីតាំង​។​
៣- សង្កាត់​ស្វាយប៉ាក ៖ ផ្ទះ​លើទឹក ១២៦​ទីតាំង បែរ​ចិញ្ចឹម​ត្រី​៦៩​ទីតាំង អ្នកស្នាក់នៅ ១៧៥​គ្រួសារ មនុស្ស ៨៩៥​នាក់ ។ ក្នុងនោះ​បែរ​ចិញ្ចឹម​ត្រី​០៥ ស្មើនឹង​៤​គ្រួសារ បាន​ចូលមក​ស្នាក់នៅ​ថ្មី ហើយ​អាជ្ញាធរ បាន​ណែនាំ​ឱ្យ​រុះរើ​ចេញ ក្នុង​រយៈពេល​មួយ​សប្តាហ៍ ប៉ុន្តែ​ប្រជាពលរដ្ឋ​ទាំង​នោះបាន​សំណូមពរ​សុំ​រុះរើ ក្រោយពី​បុណ្យចូលឆ្នាំ​ចិន ចប់​រយៈពេល ១០​ថ្ងៃ ដោយ​មូលហេតុ​ទឹកទន្លេ​ហូរ​ខ្លាំង​។ ករណីនេះ រដ្ឋបាល​ខណ្ឌ នឹង​ស្នើសុំ​មតិយោបល់​ពី រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​តាម​នីតិវិធី​។​

៤- សង្កាត់​ច្រាំង​ចំរេះ​ទី​១ ៖ ផ្ទះ​លើទឹក ២៥​ទីតាំង បែរ​ចិញ្ចឹម​ត្រី​១៨​ទីតាំង អ្នកស្នាក់នៅ​៤៤​គ្រួសារ មនុស្ស​២១២​នាក់​។
៥- សង្កាត់​ច្រាំង​ចំរេះ​ទី​២ ៖ ផ្ទះ​លើទឹក ៦៧​ទីតាំង បែរ​ចិញ្ចឹម​ត្រី ៥១​ទីតាំង អ្នកស្នាក់នៅ ៩០​គ្រួសារ មនុស្ស ៥៦២​នាក់​។ ក្នុងនោះ​បែរ​ចិញ្ចឹម​ត្រី​០៥ ស្មើនឹង​៤​គ្រួ​សារបាន​ចូលមក​ស្នាក់នៅ​ថ្មី​ក្នុងនោះ​អាជ្ញាធរ​បាន​ណែនាំ​ឱ្យ​រុះ​រើចេញ​ក្នុង​រយៈពេល​មួយ​សប្តាហ៍ ហើយ​ប្រជាពលរដ្ឋ​ទាំងនេះ បាន​ឯកភាព​តាម​ការណែនាំ​របស់​អាជ្ញា​ធរ​។​
​គួរ​បញ្ជាក់ថា​៖​ប្រតិ​ប័​ត្ត​ការចុះ​ចុះ​ធ្វើ​បច្ចុប្បន្នភាព​ផ្ទះ​បណ្ដែត​ទឹក និង​បែរ​ចិញ្ចឹម​ត្រី លើ​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​សង្កាត់​ចំនួន​៥​ក្នុង​ខណ្ឌ​ប្ញ​ស្សី​កែវ​ក្រោម​ការដឹកនាំ​បញ្ជា​ពី លោក ជា ពិសី អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌ លោក​បានប្រគល់​ភារកិច្ច​ជូន លោក ស៊ូ សោ​គន្ធ អភិបាលរងខណ្ឌ និង លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌ តំណាង លោក​អភិបាលខណ្ឌ​ប្ញ​ស្សី​កែវ ដឹកនាំ​កម្លាំងចម្រុះ​នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​ខណ្ឌ រួមមាន លោក លោកស្រី​ជា នាយក​-​នាយករង​រដ្ឋបាល កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​រដ្ឋបាល​ខណ្ឌ រដ្ឋបាល​សង្កាត់​ទាំង​៧ មន្ដ្រី​ពាក់ព័ន្ធ កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ និង​ប្រជា​ការពារ​សង្កាត់ ចុះ​ស្រង់​ស្ថិតិ និង​ធ្វើ​បច្ចុប្បន្នភាព​ផ្ទះ​បណ្តែត​ទឹក និង​បែរ​ចិញ្ចឹម​ត្រី តាម​ដង​ទន្លេសាប ក្នុង​មូលដ្ឋាន​ភូមិសាស្ត្រ​ខណ្ឌ​ប្ញ​ស្សី​កែវ​៕​

អត្ថបទដែលជាប់ទាក់ទង