ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធាន​ក្រុមប្រឹក្សា​ខេត្ដ ស្នើឱ្យ​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន បន្ដ​ពង្រឹង​សុវត្ថិភាព​សន្ដិសុខ និង​ការអភិវឌ្ឍ​ជូន​ប្រជាពលរដ្ឋ​

75

 

​ព្រះសីហនុ​៖ នៅ​សាលប្រជុំ​ក្រុមប្រឹក្សា​ខេត្ដ​ព្រះសីហនុ ថ្ងៃ​អង្គារ​ទី​៥ ខែមករា ឆ្នាំ​២០២១ លោក ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ និង​លោក គួច ចំរើន អភិបាល នៃ​គណៈ អភិបាលខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ អាណត្តិ​ទី​៣ លើក​ទី​១៩ ដែលមាន​ការចូល​ពី ឯកឧត្តម លោកជំទាវ​សមាជិក សមាជិកា ក្រុមប្រឹក្សា​ខេត្ត លោក លោកស្រី អភិបាលរង​ខេត្ត លោកនាយក​រដ្ឋបាល​សាលា ខេត្ត នាយក​ទីចាត់ការ​សាលាខេត្ត ប្រធាន​មន្ទីរ អង្គភាព និង​ប្រធានការិយាល័យ​ចំណុះ​សាលាខេត្ត​ព្រះសីហនុ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម ជាម ហ៊ីម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា សូម​កោតសរសើរ​ចំពោះ​ការ ខិតខំ​ប្រឹងប្រែង​អនុវត្ដ​តួនាទី​ភារកិច្ច​របស់​អាជ្ញាធរ​មូលដ្ឋាន និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុងការ​ដឹកនាំ គ្រប់​គ្រង់ និង​ផ្តល់​សេវា សាធារណៈ ជូន​ប្រជាពលរដ្ឋ​បាន​ប្រសើរ ធានាបាន​សន្ដិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ រួមទាំង​ការកសាង កែលម្អ​ហេ​ដ្ឋា​រចនា សម្ព័ន្ធ​នានា​ក្នុង​ក្រុង​-​ខេត្ដ បាន​លទ្ធផល​ជា​បន្ដបន្ទាប់​។ ទន្ទឹមនឹងនោះ ឯកឧត្ដម ក៍​បានស្នើ​សុំឱ្យ​មន្ត្រីរាជការ​គ្រប់​ស្ថាប័ន​ទាំង អស់​បន្ដ​រួម​សហការគ្នា​អនុវត្ដ​ផែនការ​កា​ងារ​អភិវឌ្ឍ​មូលដ្ឋាន​ឱ្យ​កាន់តែ​ល្អប្រសើរ​ថែមទៀត សម្រាប់​ឆ្លើយតប​ទៅនឹង​តម្រូវការ បច្ចុប្បន្ន​របស់​ប្រជាពលរដ្ឋ ភ្ញៀវទេសចរ និង​អ្នកវិនិយោគ ដើម្បី​ធានាបាន​នូវ​ស​ន្ដុ​សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ អនាម័យ បរិស្ថាន ។​ល​។

​ឯកឧត្ដម គួច ចំរើន អភិបាល នៃ​គណៈ អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍ថា ដើម្បី​អនុវត្ដ​គោលនយោបាយ​ភូមិ ឃុំ​មាន​សុវត្ថិភាព និង​ការកសាង​កែលម្អ​ហេដ្ឋារចនាសម្ព័ន្ធ​មូលដ្ឋាន គឺ​ត្រូវការ​ចំ​បាច់​មានការ​ចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន និង​អង្គ ភាព​ស្ថាប័ន ព្រមទាំង​វិស័យ​ឯកជន​ផងដែរ ទើបបាន​ឆ្លើយតប​ទៅនឹង​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព (​យើង​មិន មែន​ជា​អ្នក ក្លាហាន អាច​ប្រើប្រាស់​ថវិកា​ខ្លួនឯង​សុទ្ធ​ទេ​)​។ សម្រាប់​គម្រោង​អភិវឌ្ឍ​ឆ្នាំ​២០២១ មាន​៩​គម្រោង បន្ទាប់ពី​បានការ​អនុម័ត សម្រេច​ពី​ក្រុមប្រឹក្សា​ខេត្ដ​ថ្ងៃនេះ ថ្ងៃស្អែក​រដ្ឋបាល​ខេត្ដ (​ឯកឧត្ដម​) នឹង​ចេញ​លិខិត​ដាក់​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​សុំ​ការ អនុលោម​ក្នុងការ​អនុវត្ដ​គម្រោង​ឱ្យបាន​ទាន់ពេលវេលា​ប្រកបដោយ​គណនេយ្យភាព តម្លាភាព និង​ប្រសិទ្ធភាព ចាប់​អនុវត្ដ​ពី ដើមឆ្នាំ​តទៅ ចៀសវាង​ភាពយឺតយ៉ាវ​ដូច​ឆ្នាំ​២០១៩ និង​ឆ្នាំ​២០២០​កន្លងទៅនេះ ដែល​ការ​អនុវត្ដ​គម្រោង គឺ​បានចាប់ផ្ដើម ពាក់កណ្តាល​ឆ្នាំ​។ ឯកឧត្ដម ក៍​បានស្នើ​សុំឱ្យ​អាជ្ញាធរ​មូលដ្ឋាន​ស្រុក​-​ក្រុង បន្ដ​ខិតខំ​ប្រឹងប្រែង​ដឹកនាំ គ្រប់គ្រង និង​កៀរគរ ថវិកា​សម្រាប់​អនុវត្ដ គម្រោង​ឱ្យបាន​ជោគជ័យ​សម្រាប់​អភិវឌ្ឍ​នៅក្នុង​មូលដ្ឋាន​។​

​សូមបញ្ជាក់ថា កិច្ចប្រជុំ​នេះ មាន​របៀបវារៈ ចំនួន​៩ យកមក​ពិនិត្យ និង​ពិភាក្សា រួមមាន​៖ ១-​មតិ​ស្វាគមន៍​បើក​កិច្ចប្រជុំ ២-​ពិនិត្យ​កូរ៉ុម ៣-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តី ព្រាង​របៀបវារៈ​នៃ​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​១៩ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ៤-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​កំណត់ហេតុ​កិច្ច ប្រជុំ​សាមញ្ញ​លើក​ទី​១៨ របស់​ក្រុមប្រឹក្សា​ខេត្ត​។ ៥-​ពិនិត្យ និង​អនុម័ត​របាយ ការណ៍​ប្រចាំ​ខែធ្នូ ឆ្នាំ​២០២០ ស្ដីពី​ការអនុវត្ត​ការងារ​របស់​រដ្ឋបាល​ខេត្ត (​ថ្ងៃទី​២០ ខែវិច្ឆិកា ដល់​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០)​។ ៦-​ពិនិត្យ និង​អនុម័ត​លើ​សេចក្តីព្រាង​ការបែងចែក​ប្រាក់រង្វាន់​លើកទឹកចិត្ត​ជូន​មន្ត្រីរាជការ​សាលាខេត្ត​។ ៧-​ពិនិត្យ និង​អនុម័ត លើ​សេចក្តីព្រាង​ស្តីពី​ការកែសម្រួល គម្រោង​អភិវឌ្ឍន៍​ខេត្ត​ឆ្នាំ​២០២១​។ ៨-​ស្តាប់​របាយការណ៍​រប​ស់​គណ​:​ក​ម្មា​ធិ​ការ​នានា របស់​ក្រុមប្រឹក្សា​ខេត្ត និង​របាយការណ៍​រប​ស់​ការិយាល័យ​ប្រជាពលរដ្ឋ​ខេត្ត​ព្រះសីហនុ​។ ៩-​ប្រសាសន៍​បូកសរុប ប្រកា​សកាល បរិច្ឆេទ​សម្រាប់​កិច្ចប្រជុំ​សាមញ្ញ​លើក​ក្រោយ និង​បិទ​អង្គប្រជុំ​៕​

អត្ថបទដែលជាប់ទាក់ទង