ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មើលការវិវត្តន៍ក្នុង ឧស្សាហកម្មរថយន្ត! ណ័រវ៉េ ជាប្រទេសដំបូងមាន ប្រើឡានអគ្គីសនីច្រើនជាងពាក់កណ្តាល

77

 

ទីភ្នាក់ងារព័ត៌មានបរទេសផ្សាយ ពីក្រុងអូស្លូរដ្ឋធានីនៃប្រទេសណ័រវ៉េ កាលពីថ្ងៃទី៥មករាថា «ណ័រវ៉េជាប្រទេសដំបូង លើលោកយើងនេះ ដែលបានប្រើឡានអគ្គីសនី ចំនួនជាង៥០ភាគរយ នៃឡានទិញថ្មីក្នុងឆ្នាំ២០២០»។
ឡានអគ្គីសនីចំនួន៤ម៉ាក ដែលណ័រវ៉េប្រើ រួមមានៈAudi e-tron sports Tesla Model 3,Volkswagen’s AudiនិងNissan Leaf.
នៅខែធ្នូឆ្នាំ២០២០កន្លងមកនេះ ចំនួនឡានអគ្គីសនី លក់ដាច់មានរហូត 66.7% នៃចំនួនលក់ដាច់សរុប។
នៅស្រុកយើងមាន ក្រុមហ៊ុនឡានអគ្គីសនីរបស់ចិន យីហោ BYD មកបើក ការិយាល័យលក់មួយកន្លែង នៅជ្រោយចង្វារ ដែរតែមិនសូវមានការ ចាប់អារម្មណ៍ពីអតិថិជននិងសកម្មទេ៕

អត្ថបទដែលជាប់ទាក់ទង