ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េ រៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា

55

កូរ៉េ៖ ស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង នាថ្ងៃ០៧ មករាម្សិលម៉ិញនេះបានរៀបចំមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤២ ទិវាជ័យជម្នះ៧មករា ( មករា ១៩៧៩ មករា ២០២១) លើរបបប្រល័យពូជសាសន៍ប៉ុលពតតាមរយៈប្រព័ន្ធអនឡាញ Zoom ដែលមានតំណាងសមាជិកសមាជិកា សកម្មជនអ្នកគាំទ្ររាជរដ្ឋាភិបាលពីគ្រប់តំបន់ទូទាំងប្រទេសកូរ៉េ ប្រមាណ ១៧០នាក់ ចូលរួម។

  មន្ត្រីស្ថានទូតកម្ពុជាប្រចាំនៅកូរ៉េខាងត្បូង បានអោយដឹងថា អង្គមីទ្ទិញនេះធ្វើឡើងតាមរយៈអនឡាញក្រោមអធិបតីភាពឯកអគ្គរាជទូត មានរយៈពេល១ម៉ោងនិង៣០នាទី ដោយមានការគោរពភ្លេងជាតិ ច្រៀងបទពង្សាវតារខ្មែរ ទស្សនាវីដេអូឯកសារប្រវត្តិសាស្ត្រនិងអានសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយលោកវរៈសេនីយ៍ឯក ថន ដារ៉ា នាយអនុព័ន្ធយោធា និងជាទីប្រឹក្សាយោធាអមស្ថានទូត។ បន្ទាប់មក ក៏មានការឡើងចំណាប់អារម្មណ៍របស់លោកស្រី ស៊ីវ ស្រីពៅ លោក ដន សាមុឺឌី និងកញ្ញា ឈុន ធាវី ជាតំណាងនិស្សិត តំណាងសហគមន៏ស្ត្រីរៀបការស្វាមីកូរ៉េ តំណាងពលករ ហើយបន្តដោយមតិសំណេះសំណាលរបស់ឯកអគ្គរាជទូត ដោយលើកពីប្រវត្តិនៃថ្ងៃ៧មករា និងសច្ចៈភាពជាប្រវត្តិសាស្ត្រនៃ៧មករា និងការចូលរួមរបស់ប្រជាពលរដ្ឋយុវជនជំនាន់ក្រោយ ក្នុងការជ្រោងទង់ស្មារតីជ័យជំនះ មករា ឲ្យនៅស្ថិតស្ថេរជានិមិត្តរូបនៃសាមគ្គីភាព រួបរួមជាតិ និងអភិវឌ្ឍន៏៕

 

អត្ថបទដែលជាប់ទាក់ទង