ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តារាចម្រៀង រស់ កែវធីតា ចៅស្រីអតីតចៅ ហ្វាយក្រុង(កែវ ចិន្ដា)លើកពាន Guinne ss Acoustic Music Box ២០១៨

215

ភ្នំពេញ៖ តារាចម្រៀង រស់ កែវធីតា បានធ្វើឲ្យទស្សនិកជន និងគណៈកម្មការកម្មវិធីប្រឡងចម្រៀង Guinness Acoustic Music Boxពេញចិត្តជាខ្លាំងរហូត នាងទទួលបាន ចំណាត់ថ្នាក់លេខមួយ ។ ក្រោយបញ្ចប់ការប្រកួតទើបនឹង តារាស្រីរូបនេះទម្លាយថា នាងមានឈាមជ័រជាអ្នកសិល្បៈជាច្រើនជំនាន់ ពិសេសជីតារបស់នាង គឺជាអតីតរដ្ឋមន្ត្រី ក្រសួងវប្បធម៌ ជាអតីតអភិបាលរាជធានីភ្នំពេញ និងជាអ្នកនិពន្ធបទ ឱ!ភ្នំពេញអើយ!លោក កែវ ចិន្តានោះ ។
ទឹកដមសំនៀង របស់ រស់ កែវធីតា ទទួលបាន ការ ចាប់អារម្មណ៍យ៉ាងខ្លាំងរហូតនាងអាចក្លាយជាម្ចាស់ជ័យលាភីលើការប្រកួតចម្រៀងបែបថ្មីដ៏គួរឲ្យចាប់អារម្មណ៍ គឺកម្មវិធី ប្រឡងចម្រៀង Guinness Acoustic Music Box របស់ទូរទស្សន៍ My TV ដែលមានលោក សូរ ស្រណោះ កញ្ញា Nikki Nikki និងលោក ម៉ា ច័ន្ទបញ្ញា ជាគណៈកម្មការនោះ ។ នាងក៏ទទួលបាទឹក ប្រាក់សុទ្ធជាង១ម៉ឺនដុល្លារអាមេរិក រួមការចុះកិច្ចសន្យាការងារជាមួយក្រុមការងារក្នុងផលិតកម្ម TMS ផងដែរ ។
តារាស្រីរូបនេះ បានបញ្ជាក់ថា៖ នាងពិតជា រំភើបរកអ្វីថ្លែងមិនបានដែលទទួលបាន ចំណាត់ថ្នាក់លេខមួយពីកម្មវិធី ។ ចំណុចល្អដែល នាងទទួលបានការបញ្ជាក់ពីគណៈកម្មការគឺតាម រយៈភាពប៉ិនប្រសប់ ក្នុងការបញ្ចេញសំឡេងទៅតាមប្រភេទអត្ថន័យ នៃបទចម្រៀងជាមួយនឹងស្ទីលប្លែកៗ និងអាចច្រៀងបានទាំងបទចម្រៀងជាភាសាខ្មែរ និងអង់គ្លេសបានល្អជាដើម ។ នាងបន្ដថា ៖ លទ្ធផលបានមកពីការប្រឹ
ងប្រែងជំរុញ លើកទឹកចិត្តពីក្រុមគ្រួសារគណៈ មេប្រយោគ និងពីអ្នកផលិតកម្មវិធីទាំងមូល
បើទោះបីជាការប្រឡងជំរុះវគ្គ និងបេក្ខជនជា ច្រើនក៏ដោយ ។
តារាស្រីរូបនេះទម្លាយថា៖ តាមពិតនាងមានដុងសិល្បៈចាប់ពីកុមារ ដែលរាប់ពីបងស្រីនាងគឺកញ្ញា Keliក៏ជាតារាចម្រៀងប្រចាំផលិតកម្មM ខណៈដែលឪពុកនាងគឺលោករស់តារា ដែលជាតន្ត្រីករ ជាអ្នកនិពន្ធបទភ្លេងដ៏ល្បីឈ្មោះ ពិសេសនាងមានជីតាគឺលោក កែវ ចិន្តា ដែលជាអ្នកនិពន្ធបទឱ!ភ្នំពេញអើយ ជាអតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ អតីតនាយកវិទ្យុជាតិ និងជាអតីត ចៅហ្វាយក្រុងភ្នំពេញផងដែរ ។ នាងលើកឡើងថាអាចគ្រាប់ពូជ ឬឈាមជ័រជាអ្នកសិល្បៈ ព្រោះនាងកើតមកក្នុងត្រកូលអ្នកសិល្បៈ ហើយប្រឹងប្រែងទទួល យកនូវអ្វីល្អពីសង្គមគ្រួសារ និងទទួលបានការលើកទឹកចិត្ត ជំរុញជានិច្ចពីគ្រួសារក្នុងការងារសិល្បៈ ។

នាងបញ្ជាក់ដែរថា៖ ក្រោយពីបញ្ចប់ការប្រកួតនាងក៏ទទួលបានការងារថ្មីជា បន្តបន្ទាប់ពីផលិត កម្មTMS និងឱកាសការងារជាច្រើន ដែលក្នុងរយៈពេលដ៏ខ្លីខាងមុខនេះ នាងនឹងចេញទៅច្រៀងលើកដំបូង នៅលើទឹកដីនៃប្រទេសបារាំងផងដែរ ។
កញ្ញា រស់ កែវធីតា បានរំពឹងដែរថា៖ តាមរយៈ ការខិតខំប្រឹងប្រែងរបស់នាង និងការជួយជំរុញលើកទឹកចិត្តពីមនុស្សជុំវិញ ខ្លួននោះនាងនឹងទទួលបានផ្លែផ្កាល្អពី ការងារសិល្បៈហើយនាងសន្យាថា នឹងប្រឹងប្រែងអភិវឌ្ឍន៍ ច្នៃប្រឌិតកិច្ចការងារសិល្បៈ ដើម្បីបម្រើអារម្មណ៍មហាជន ។
សូមបញ្ជាក់ថា៖ នាងបានរៀបរាបបៀបនេះ ខណៈនាង ក្រោយពីបញ្ចប់នៃការ ប្រឡង
ម្រៀង Guinness Acoustic Music Box កាលពីរាត្រីថ្ងៃព្រហស្បតិ៏ ១៣រោច ខែទុតិយាសាឍ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៩ សីហា ឆ្នាំ២០១៨ នៅស្ថានីទូរទស្សន៏ ម៉ៃធីវី My , TV ៕

អត្ថបទដែលជាប់ទាក់ទង