ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ទីរ​ទេសចរ​ណ៏ ខេត្ដ​កណ្ដាល​អំពាវនាវ​ដល់ ភ្ញៀវ​ជាតិ អន្ដរជាតិ​ទៅ​កម្សាន្ដ​តំបន់ ប្រ​វត្ដ​សាស្ដ្រ ភ្នំ​ទំពែក ស្ថិតនៅ​ទឹកដី​ខេត្ដ​កណ្ដាល 

150

​កណ្ដាល​៖ បើ​យោងតាម​ប្រភព​សៀវភៅ​Heritages Dairy-​បេតិកភណ្ឌ​ជាតិ របស់​មន្ទីរ​ទេសចរ​ណ៏ ខេត្ដ​​កណ្ដាល ដែល​បាន​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ ដើមឆ្នាំ​២០២១​នេះ​ឲ្យ​ដឹងថា ភ្នំ​ទំពែក​មិនមាន​រុក្ខជាតិ​ដុះ​នៅ​ផ្នែក​ខាងត្បូង​ភ្នំ ឈ្មោះ​នេះ គេ​ហៅ​តៗ​គ្នា​តាំងពី​បុរាណកាល មក ។ ភ្នំ​ទំពែក តំបន់​ទេសចរ​ណ៏​ប្រ​វត្ដ សាស្ដ្រ​នេះ ស្ថិតនៅ​ភាគខាងត្បូង នៃ​ខេត្ដ​កណ្ដាល គឺ​ឃុំ ក្រាំង​យ៉ូ​វ  ស្រុក​ស្អាង ។

តាម​ប្រភព​របស់​មន្ទីរ​ទេសចរ​ណ៏​ដដែល​បាន​បញ្ជាក់ថា​៖ ពី​ដើម​ចាស់ៗ​ហៅថា ភ្នំ​ពេជ្រ ភ្នំ​កែវ ភ្នំ​ពេជ្រ​ស្ថិតនៅ​ខាងត្បូង ហើយ​នៅលើ​ភ្នំ​នេះ មាន​បារមី​លោកតា​ស័ក្តិ​ប្រាំ​ដ៏​ស័​ក្ត​សិទ្ធិ​។ ភ្នំ​កែវ​នៅ​ខាងជើង និង នៅ​ផ្នែក​នេះ មាន​រូងភ្នំ​ប្រវត្តិសាស្ត្រ​(​បច្ចុប្បន្ន​បិទ​ជិត​) ព្រះវិហារ​កសាង​ឆ្នាំ​១៩១៦ ប្រាសាទ​សសរ មួយ​កសាង​ឆ្នាំ​១៩៩៥ បារមី​ជំទាវ​បី​រូប​រួមមាន សបុ​ផ្ឆា ចន្ទ​ក្រឺ​ស្នា ស្រី​ខ្មៅ និង​បារមី​លោកតា​មាស​។ ជីវៈចម្រុះ​នៅ​ភ្នំ​ទំពែក​មាន ដើម​ស្លែង ក្រឡាញ់ ត្របែកព្រៃ​រកា និង​សត្វ​សារិកាកែវ រលក​ស្កា​។  ទាមទារ​ការសិក្សា​បន្ថែ​ម នៅ​ជើងភ្នំ​មាន រូបសំណាក​សាវកៈ​បិ​ណ្យ បាត រាប់រយ សួន​អាពាហ៍ពិពាហ៍ នៅ​ឃុំ​ក្រាំង​យ៉ូ​វ និង​សាលាបឋមសិក្សា ចាន់ អែម ដែល​បច្ចុប្បន្ន​អភិវឌ្ឍន៍ ទៅជា​សាលាបឋមសិក្សា ហ៊ុន សែន ភ្នំ​ទំពែក ។ នៅ​ឃុំ​ក្រាំង​យ៉ូ​វ​មានតែ​ភ្នំ​ទំពែក​មួយគត់​។ ដី​វត្តមាន​ទំហំ ១៣​ហិកតា បាន​ចុះបញ្ជី​ជា​ដី​រដ្ឋ​រួចហើយ​។​

ក្រុមការងារ​បាន​ថត​នៅ​ខែធ្នូ ឆ្នាំ​២០២០ ដើម្បី​ជម្រាប ជូន​អ្នកអាន​ឱ្យ​ស្គាល់​សក្តានុពល​ជាច្រើន នៃ​ភ្នំ​ទំពែក ដែល​ស្ថិតនៅ​ភូមិ​ស្វាយ​ដំណាក់ ឃុំ​ក្រាំង​យ៉ូ​វ ស្រុក​ស្អាង ខេត្តកណ្ដាល​។​

សូមបញ្ជាក់ថា​៖ ពាក់ព័ន្ធ​នឹង ភ្នំ​ទំពែក​នេះ គឺ​ដក ស្រង់​និង​យោងតាម​ប្រភព​Heritages Dairy-​បេ​តិក ភណ្ឌ​ជាតិ ដែល​បាន​ផ្សព្វផ្សាយ ជា​សាធារណៈ ដើម្បី​ទាក់ទាញ ភ្ញៀវទេសចរ​ណ៏​ជាតិ និង​អន្ដរជាតិ​ចូលទៅ ទស្សនា​៕ . សំរិត​

អត្ថបទដែលជាប់ទាក់ទង