ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ៖ មាន​ជន​ចង្រៃ លួច​គាស់​យក​គម្រប​លូ អស់​១១ នៅ​វិថី​សែន​ជ័យ

59

​ភ្នំពេញ​៖ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មាន​ជន​ចង្រៃ លួច​គាស់​យក​គម្រប​លូ អស់​១១ នៅ​វិថី​សែន​ជ័យ ហើយ មិន​ត្រឹមតែ​បំផ្លាញ​ទេ គឺ​បង្ក​គ្រោះថ្នាក់​ថែមទៀត ។​

​ការលើកឡើង​នេះ តាមរយៈ​បណ្ដាញ​ទំនាក់ទំនង សង្គម​ហ្វេ​ស​ប៊ុ​ក នៅ​ថ្ងៃទី​៧ មករា លោក គួច ចំរើន បានសរសេរថា “​ជន​ចង្រៃ លួច​គាស់​យក​គម្រប​លូ អស់​១១ នៅ​វិថី​សែន​ជ័យ ។ មិន​ត្រឹមតែ​បំផ្លាញ​ទេ គឺ​បង្ករ​គ្រោះថ្នាក់​ថែមទៀត ។ ប្រិយមិត្ត​ណា​បានឃើញ បានដឹង ជួយ​ប្រាប់​ផង​” ។​

​ករណីនេះ សមត្ថកិច្ច​គ្រប់ផ្នែក​កំពុង​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជ​ន​ល្មើស តាម​បទបញ្ជា​របស់​លោក គួច ចំរើន អភិបាលខេត្ត​និង​ជា​ប្រធាន​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង