ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផឹកស៊ីនៅផ្ទះគេ ពេលស្រវឹងខ្លាំងដេកនៅផ្ទះគេ លុះយប់ជ្រៅរំលងអធ្រាត្រប៉ុនប៉នរំលោភប្រពន្ធគេទៀត ចុងក្រោយជាប់គុកបានសម្រេច

186

នៅវេលាម៉ោង ៨ ព្រឹក ត្រូវនឹងថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០១៨ កម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រកកមេមត់ បានទទួលពាក្យបណ្តឹងមួយរបស់ឈ្មោះ អ៊ុំ អឿន ភេទប្រុស អាយុ ៤៥ ឆ្នាំ ជាតិខ្មែរ រស់នៅភូមិជាំខ្យង ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានប្តឹងទៅលើឈ្មោះ ជា វ៉ៃ ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិ.ឃុំជាមួយគ្នា ពីបទប៉ុនប៉នរំលោភសេពសន្ថវៈមកលើប្រពន្ធរបស់ខ្លួន ។
អធិការដ្ឋាននគរបាលស្រកកមេមត់ បានឱ្យដឹងថា
ហេតុការណ៍ បង្កឲ្យមានករណីប៉ុនប៉នរំលោភសេពសន្ថវៈមួយកើតឡើងនោះ នៅល្ងាចថ្ងៃ៩ ខែ សីហា ឆ្នាំ២០១៨ វេលាម៉ោង ៤ ទៅ ៥ ជនសង្ស័យបានមកផឹកស្រាស ជាមួយប្តីជនរងគ្រោះនៅចំណុចខ្ទមចាំចំការ ស្ថិតនៅក្នុងភូមិ.ឃុំខាងលើ ។ ប៉ុន្តែការផឹកស៊ីនោះបន្តរហូតដល់ម៉ោងប្រម៉ាណជាជាង ១១ យប់ ស្រវឹងខ្លាំងរៀងៗខ្លួន ក៏នៅដេកខ្ទមចាំចំការនោះទាំងអស់គ្នា ។ លុះចន្លោះម៉ោង ០០ ទៅម៉ោង ១រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ១០ ខែ សីហា ឆ្នាំ២០១៨ ជនសង្ស័យឈ្មោះ ជា វ៉ៃ ភេទប្រុស បានធ្វើសកម្មភាព វាលបៗចូលទៅក្នុងមុងប្តីប្រពន្ធរងគ្រោះ ក្នុងគោលបំណងរំលោភស្រ្តីរងគ្រោះ ។ ប៉ុន្តែក្នុងពេលធ្វើសកម្មភាពត្រូវបានស្ត្រីរងគ្រោះ ដឹងខ្លួនទាន់ហើយស្រែកដាស់ប្តីឲ្យជួយ ពេលនោះក៏បានប្រតាយប្រតប់គ្នា ជាមួយជនសង្ស័យ បណ្តាឲ្យធ្លាក់កូកកំបិតចិតបន្លែមុខមុតស្រួច មានដងពណ៌លឿង ទៅក្រោមរនាបរោងនោះ រួចលោតចុះមកដីរត់គេចខ្លួនបាត់ ។

ក្រោយពីទទួលពាក្យបណ្តឹង ពីប្តីស្រ្តីរងគ្រោះភ្លាម កម្លាំងជំនាញផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលមេមង ចុះកិច្ចប្រតិបត្តិការស្រាវជ្រាវរកជនសង្ស័យ ជាបន្តបន្ទាប់រហូតម៉ោង ៩ នាថ្ងៃខែឆ្នាំដដែល ទើបឃាត់ខ្លួនបាននៅចំណុចផ្ទះរបស់ជនសង្ស័យផ្ទាល់តែម្តង រួចបញ្ជួនមកអធិការដ្ឋាននគរបាលស្រុកមេមត់ ដើម្បីសាកសួរ និងកសាងសំណុំរឿង ។

បច្ចុប្បន្នឈ្មោះ ជា វៃ ភេទប្រុស ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកមេមត់ កសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តត្បូងឃ្មុំ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ដោយផ្អែកពាក្យបណ្តឹងប្តីនិងស្រ្តីជនរងគ្រោះ រួមនឹងចម្លើយសារភាពរបស់ជនសង្ស័យ ៕

អត្ថបទដែលជាប់ទាក់ទង