ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​នាក់ ពាក់ព័ន្ធ ករណី​លួច​ម៉ូតូ និង​ឆក់​ទូរស័ព្ទ​

171

​ភ្នំពេញ​៖​កាលពី​ថ្ងៃទី​០៨ ខែមករា ឆ្នាំ​២០២១ នេះ​បន្ទាប់ពី​ទទួល​ព័ត៌មាន ថា​មាន​ករណី​លួច​ម៉ូតូ និង​ឆក់​ទូរស័ព្ទ លោក​វរសេនីយ៍ឯក ហ៊ាង ថា​រ៉េត អធិការនគរបាល​ខ​ណ្ឌ​ឫស្សីកែវ បាន​បញ្ជា​កម្លាំង​ខណ្ឌ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទាំង​៧ ចេញ​ប្រតិបត្តិ​ការស្រាវជ្រាវ រហូត​បង្ក្រាបបាន​ទាំងពីរ​ករណី ព្រមទាំង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០២​នាក់ ត្រង់ចំណុច​ផ្លូវ​ខាង​សារិន​លេខ​៩៩ ក្រុមទី​៥ ភូមិ​បឹង​សាឡាង សង្កាត់​ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឫស្សីកែវ បាន​ដកហូត ម៉ូតូ ០១​គ្រឿង ឧបករណ៍​សម្រាប់ធ្វើ​សកម្មភាព​មួយចំនួន របស់​ជនសង្ស័យ ព្រមទាំង​ទូរស័ព្ទ ០១​គ្រឿង និង​ម៉ូតូ ០១​គ្រឿង ដែលជា​របស់​ជនរងគ្រោះ​។ ក្រោយ​កើតហេតុ សមត្ថកិច្ច​បានប្រគល់​ទូរស័ព្ទ ទូរស័ព្ទ ឲ្យ​ជនរងគ្រោះ​វិញ​តាម​ការស្នើសុំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួមទាំង​វត្ថុតាង កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌឫស្សីកែវ ដើម្បី​សាកសួរ​បន្ដ និង​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

អត្ថបទដែលជាប់ទាក់ទង