ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិធានការព្រំដែនថ្មី របស់រដ្ឋាភិបាលជប៉ុន សម្រាប់អ្នកដំណើរទាំងឡាយ(គ្រប់សញ្ជាតិ) ដែលមានគម្រោងចូលប្រទេសជប៉ុន

497

ភ្នំពេញ៖ស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន នៅយប់ថ្ងៃទី 9 ខែមករាឆ្នាំ 2020 ថា យើងខ្ញុំសូមបង្ហោះ សេចក្តីជូនដំណឹងរបស់ស្ថានទូតជប៉ុនទាក់ទងនឹងវិធានការព្រំដែនថ្មីសាជាថ្មីម្តងទៀត។

បើរាមសេចក្ដីជូនដំណឹង៖ វិធានការព្រំដែនថ្មី របស់រដ្ឋាភិបាលជប៉ុន សម្រាប់អ្នក ដំណើរទាំងឡាយ(គ្រប់សញ្ជាតិ)ដែលមានគម្រោងចូលប្រទេសជប៉ុន។

ត្រូវមានវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ សម្រាប់អ្នកដែលចូលដល់ប្រទេសជប៉ុន ចាប់ពីម៉ោង 0:00ព្រឹក(ម៉ោងជប៉ុន) ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២១ តទៅ។

ធ្វើតេស្តកូវីដ១៩ សម្រាប់អ្នកដែលមកដល់ ប្រទេសជប៉ុន ចាប់ពីម៉ោង 0:00ព្រឹក(ម៉ោងជប៉ុន) ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២១ តទៅ ។

ជនបរទេសទាំងអស់ (មិនរួមបញ្ចូលជនជាតិជប៉ុន និងអ្នកដែលមានសិទ្ធរស់នៅប្រទេសជប៉ុន រយៈពេលវែង) ដែលគ្មានវិញ្ញាបនបត្រ បញ្ជាក់អវិជ្ជមានកូវីដ១៩ នឹងមិនត្រូវបានអនុញ្ញាត អោយធ្វើដំណើរទៅប្រទេសជប៉ុនឡើយ។

វិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩ ត្រូវមាន៖ ① ព័ត៌មានផ្ទាល់ខ្លួនរបស់សាមីជន (ឈ្មោះ, លេខលិខិតឆ្លងដែន, សញ្ជាតិ, ថ្ងៃខែឆ្នាំកំណើត, ភេទ)។ ② ព័ត៌មានអំពីលទ្ធផលតេស្តកូវីដ១៩ (វិធីសាស្ត្រធ្វើតេស្តនិងយកសំណាក (វិធីសាស្ត្រដែលបានកម្រិតមាន ដាក់នៅក្នុងទម្រង់កំណត់), លទ្ធផលធ្វើតេស្ត, កាលបរិច្ឆេទនិងពេលវេលាយកសំណាក, កាលបរិច្ឆេទនៃលទ្ធផលធ្វើតេស្ត, កាលបរិច្ឆេទនៃការចេញវិញ្ញាបនបត្រ)។ ③ ព័ត៌មាននៃស្ថាប័នវេជ្ជសាស្រ្ត(១) (ឈ្មោះនិងអាស័យដ្ឋានរបស់ស្ថាប័ន, ឈ្មោះវេជ្ជបណ្ឌិត, ត្រារបស់ស្ថាប័នវេជ្ជសាស្រ្ត ឬ ហត្ថលេខារបស់វេជ្ជបណ្ឌិត)។ ④ ព័ត៌មានទាំងឡាយចាប់ពីចំណុច ① ដល់ចំណុច ③ ត្រូវសរសេរជាភាសាអង់គ្លេស។

សម្គាល់៖ សម្រាប់ប្រទេសកម្ពុជា ការធ្វើតេស្ តយកវិញ្ញាបនបត្របញ្ជាក់អវិជ្ជមានកូវីដ១៩តម្រូវឲ្យធ្វើនៅ វិទ្យាស្ថានជាតិសុខភាពសាធារណៈ (NIPH)៕

អត្ថបទដែលជាប់ទាក់ទង