ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

តៃកុងងងុយដេក​ បណ្តាល​ឲ្យ​រថយន្ត​រេ​ចង្កូត ​បុក​ដើមឈើ​ របួសធ្ងន់​ស្រាល​៦​នាក់​/​អង្គ​

106

​ប៉ៃលិន ៖ ព្រះសង្ឃ​៥​អង្គ និង​អ្នកបើករថយន្ត​ម្នាក់ បាន​រងរបួស​ធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ អ្នកបើកបរ​ងងុយដេក​មួយភាំង រថយន្ត​រេ​ចង្កូត​បុក​ដើមឈើ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ នៅ​ចំណុច​ភូមិ​ភ្នំ​កុយ ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​នៅវេលា​ម៉ោង ១៦​និង​០០​នាទី ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០២១ ។​

​អ្នកបើកបរ​ឈ្មោះ សែម បុរី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​សូ​គង ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បើកបរ​រថយន្ត​ម៉ាក​កាមរី​ហើម ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ កណ្តាល 2A-2434 រងរបួស​ស្រាល ។ ចំណែក​រថយន្ត ខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង ។​

​ក្នុង​រថយន្ត​មាន​ព្រះសង្ឃ​ចំនួន ៥​អង្គ រួម​ដំណើរ​ជាមួយ គង់នៅ​វត្ត​ដងទង់ ភូមិ​ស្រែ​ខាងជើង ឃុំ​មាន​រិ​ទ្ធ ស្រុក​ដងទង់ ខេត្តកំពត​៖ ១.​ព្រះនាម សែន ស៊ិន​ដា​រ៉ូ ព្រះជន្ម ៣៤​វស្សា រងរបួស​បាក់ក​ដៃស្តាំ ២.​ព្រះនាម ត្រេ​ន ព្រះជន្ម ៣១​វស្សា របួស​បែក​មុខ​ខាងស្តាំ ៣.​ព្រះនាម ត្រាវ ព្រះជន្ម ៣៣​វស្សា របួសស្រាល ៤.​ព្រះនាម វែង ព្រះជន្ម ៣៤​វស្សា របួសធ្ងន់ ៥.​ព្រះនាម ឡុង ព្រះជន្ម ៣២​វស្សា របួសធ្ងន់ ។​

​នគរបាល បានបញ្ជាក់​ពី​មូលហេតុ នៃ​គ្រោះថ្នាក់​នេះ បណ្ដាលមកពី កត្តា​មនុស្ស គឺ​អ្នកបើកបរ បើកបរ​ក្នុងស្ថានភាព​ងងុយដេក និង​ខ្វះ​ការប្រុងប្រយ័ត្ន ។ បច្ចុប្បន្ន ព្រះសង្ឃ​៥​អង្គ ត្រូវបាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន ៕

អត្ថបទដែលជាប់ទាក់ទង