ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម៉ូតូបុកម៉ូតូស្លាប់ម្នាក់ ,របួសម្នាក់នៅកៀនស្វាយ

110

 

កណ្ដាល៖លោកព្រុំ សំណាង អធិការប៉ូលិសស្រុកកៀនស្វាយ បានអោយដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក រវាងម៉ូតូនិងម៉ូតូបណ្តាល អោយរបួសស្រាលម្នាក់ និងស្លាប់បាត់បង់ជីវិតម្នាក់ នៅនិងកន្លែងកើតហេតុ ព្រមទាំងខូចខាតម៉ូតូ០២គ្រឿង។
លោកអធិកាស្រុកបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងនាថ្ងៃទី១០ ខែមករា ឆ្នាំ២០២១កាលពីម៉ោង ជិត៨យប់នៅលើកំណាត់ផ្លូវជាតិលេខ១ គីឡូម៉ែត្រលេខ៤៤.៤៥ក្នុងមូលដ្ឋានភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
លោកអធិការបន្តទៀតថា នៅថ្ងៃខែឆ្នាំនិងម៉ោងខាងលើនេះ មានម៉ូតូ១គ្រឿងម៉ាក YAMAHA EXCITER C150ពណ៍សលាយក្រ
ហម ប្រភេទស្រី ពាក់ស្លាកលេខព្រៃវែង1I-5777
បើកបរដោយឈ្មោះសុខ រដ្ឋា ភេទប្រុ
ស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មានទីលំ
នៅភូមិព្រែកត្រែង ឃុំសំរោងធំ ស្រុក
កៀនស្វាយ ខេត្តកណ្តាល មុខរបរកសិករ (របួសស្រាល) ដែលបើកមានទិសដៅពីភ្នំពេញទៅអ្នកលឿង ។ ពេលបើកមកដល់ចំណុចកើតហេតុ ខាងលើ បានបើកបត់ឆ្លងកាត់ថ្នល់មកខាងឆ្វេង ទៅបុកជាមួយម៉ូតូម៉ាកSUZUKI NEX.II C115ពណ៌ស ប្រភេទស្រី ពាក់ផ្លាកលេខ ភ្នំពេញ 1IF-1863 បើកបរដោយឈ្មោះ ហូ លីនដែន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបររថយន្ត មាទីលំនៅ ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌ័ពោធិសែនជ័យ រាជធានីភ្នំពេញ ដែលបើកបរមាន ទិសដៅផ្ទុយគ្នា(អ្នកលឿងទៅភ្នំពេញ)
បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូម៉ាកSUZUKI NEX II នៅកន្លែងកើតហេតុ ហើយបានប្រគល់អោយ គ្រួសារសពយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯអ្នកជិះម៉ូតូម៉ាកYAMAHA EXCITER រងរបួសស្រាលត្រូវបាន បញ្ជូនទៅមន្ទីពេទ្យ មុនសមត្ថកិច្ចមកដល់។ រីឯម៉ូតូខម៉ូតូខូចខាតស្រាល០២គ្រឿង បានរក្សា
ទុកនៅអធិការដ្ឋានស្រុកកៀនស្វាយ
តាមនីតិវិធី។
សន្និដ្ឋានបឋម៖អ្នកបើកម៉ូតូម៉ាក YAMAHA ឈ្មោះសុខ រដ្ឋា ធ្វេសប្រហែស ខ្ជីខ្ជាមិនប្រុងប្រយ័ត្ន មុនពេលបើកឆ្លងកាត់ថ្នល់៕

អត្ថបទដែលជាប់ទាក់ទង