ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​បញ្ញវ័ន្ដ ៖ បើ​គេ​ស្ដោះ​ទឹកមាត់ ​ដាក់​យើង​ពីក្រោយ​ខ្នង​

206

​ភ្នំពេញ​៖​អ្នកប្រាជ្ញ​ចិន​ខុង ជឺ​បាន​និយាយថា​ប្រសិនបើ​នរណាម្នាក់​ស្ដោះ​ទឹកមាត់​ដាក់​ខ្នង​យើង​នោះ មានន័យថា​អ្នកនោះ​កំពុងតែ​​នៅ​ពីក្រោយ​យើង​ហើយ ។​

​នេះ​មិនមែនជា​សម័យ​ខុង​ជឺ​ពាក្យ​បែបនេះ​ប្រសិនបើ​ខុង ជឺ​និយាយ​ក្នុង​យុគសម័យ​នេះ​វិញ​អ្ហេះ​ច្បាស់​ជា​គេ​ចំអក​ឲ្យ​ខ្មាស​គេ​បាត់​​ទៅហើយ ព្រោះ​ទាល់តែ​គេ​នៅ​ពីក្រោយ​យើង​ទើប​គេ​អាច​ស្ដោះ​ទឹកមាត់​ដាក់​ខ្នង​យើង​បាន ។​ស្រួល​មិន​ស្រួល​គេ​ថា​ខុង ជឺ​ហ្នឹង​ប្រហែលជា​​អាង​តែ​ជា​អ្នកប្រាជ្ញ​ក៏​ចេះតែ​និយាយ​ផ្ដេសផ្ដាស់​ក៏​ថា​បានដែរ ។​ចំ​ជា​យ៉ាប់​មែន ! ។​

​នេះ​ជា​ទស្សនៈវិជ្ជា​ដែល​យើង​លំបាក​នឹង​ប៉ាន់ស្មាន​ពី​គំនិត​របស់គាត់​ណាស់ ។​តាមពិតទៅ​មនុស្ស​ទុ​ច្ច​រឹតតែ​ត​តែ​ចូលចិត្ត​វាយ​ប្រ​​ហារ​គេ​ពីក្រោយ​ខ្នង ឬ​ចូលចិត្ត​វាយប្រហារ​គេ​ពី​ទី​ងងឹត​អញ្ចឹង​ប្រសិនបើ​នរណា​គេ​ធ្វើអំពើរ​បែបនេះ​ដាក់​យើង​នោះ​មានន័យថា​អ្នកនោះ​មិន​​មែន​ជា​មនុស្ស​គប្បី​រាប់អាន​ឡើយ ។​

​នៅក្នុង​សង្គម​ខ្មែរ​មាន​មនុស្ស​ដែល​ចូលចិត្ត​វាយប្រហារ​គេ​ពីក្រោយ​ច្រើនណាស់​ទោះបី​ការវាយប្រហារ​គេ​នោះ​វា​ប៉ះពាល់​ដល់​​សង្គម ឬ ប៉ះ​ប្រជាជន​យ៉ាងណាក៏ដោយ​ក៏​គេ​មិន​ខ្វល់​ដែរ​ធ្វើ​ម៉េច​ឲ្យ​តែ​ក្រុម​គេ​បានទទួល​ផលចំណេញ ។​បែបនេះ​គេ​ហៅថា​ដើរ​លុយ​ទឹក​​ភ្នែក និង ឈាម​របស់​ប្រជាពលរដ្ឋ​ហើយ ។​

​មនុស្ស​បែបនេះ​ច្រើន​តែមាន​សញ្ជាតិ​ពីរ​គឺ​ខ្មែរ​ផង និង សញ្ជាតិ​ទី​២​របស់គេ​ដែល​គេ​ចាត់ទុកថា​ជា​រន្ធ​សម្រាប់​លាក់ខ្លួន​នៅពេល​​ដែល​គេ​មាន​បញ្ហា​នៅ​ប្រទេស​កំណើត​គឺ​ពេលដែល​គេ​ប្រព្រឹត្តិ​ខុសច្បាប់​នៅ​ប្រទេស​កំណើត​របស់គេ ។​បែបនេះ​គេ​ហៅថា​ពួក​អា​ចូលចិត្ត​ទៅ​អង្រួន​ទ្វារ​គុក​លេង​តែ​ខ្លាច​ជាប់គុក ៕​

អត្ថបទដែលជាប់ទាក់ទង