ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធី​សំណេះសំណាល​ជាមួយ​បណ្ដាញ​ចលនា​នារី និង​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ ដើម្បី​អបអរសាទ​ខួប​លើក​ទី​៤២​ទិវា​ជ័យជំនះ ៧ មករា

110

 

​ភ្នំពេញ​៖​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ កាលពី ថ្ងៃអាទិត្យ ទី​១០ ខែមករា ឆ្នាំ​២០២១ គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ប្ញ​ស្សី​កែវ បានរៀបចំ ពិធី​សំណេះសំណាល ជាមួយ បណ្ដាញ​ចលនា​នារី និង​យុវជន​គណបក្ស ដើម្បី​អបអរសាទ​ខួប​លើក​ទី​៤២ ទិវា​ជ័យជំនះ ៧ មករា (៧ មករា ១៩៧៩ – ៧ មករា ២០២១) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ម៉ម ឡេង​យ៉ា​នី នាយករង​ខុ​ទ្ធ​កាល័យ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង​ជា​អនុប្រធាន​ក្រុមការងារ​គណបក្ស ចុះជួយ​ខណ្ឌ​ប្ញ​ស្សី​កែវ​។​

​មន្ត្រី​គណបក្ស​ខណ្ឌ​ឱ្យដឹងថា​៖​ពិធី​ខាងលើនេះ​ក៏មាន​ការអញ្ជើញ​ជា​អធិបតីភាព​ពី លោកស្រី ទូច សា​រ៉ុ​ម រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា អនុប្រធាន​ក្រុមការងារ​គណបក្ស​ចុះជួយ​ខណ្ឌ​ប្ញ​ស្សី​កែវ និង​ជា​សមាជិកា​គណៈ​ចលនា​មហាជន​នៃ​គណៈកម្មាធិការ​កណ្ដាល​គ​ណ​បក្ស​ប្រជាជន​កម្ពុជា និង​លោក ជា ពិសី ប្រធាន​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ និង​ជា​ប្រធាន​គណៈ​ចលនា​មហាជន​នៃ​គណបក្ស​ខណ្ឌ ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ពី លោក លោកស្រី លោក លោកស្រី អនុប្រធាន​ក្រុមការងារ​ចុះជួយ​ខណ្ឌ , អនុប្រធាន​គណបក្ស​ខ​ណ្ឌ , សមាជិកា សមាជិកា​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ , គណៈ​ចលនា​នារី , គណៈ​ចលនា​យុវជន​ខណ្ឌ​-​សង្កាត់ និង ប្រធាន​គណបក្ស​សង្កាត់​ទាំង​៧ សរុប​ប្រមាណ​ជា ១២០ នាក់​។

ក្នុងនោះ​លោក សឹម ស៊ឹ​ក​គ្រី​យ៉ា អនុប្រធាន​ប្រចាំ​គណៈកម្មាធិការ​គណបក្ស​ខណ្ឌ បាន​អាន សេចក្ដីសម្រេច​កែសម្រួល​និង​បំពេញបន្ថែម​សមាសភាព​ថ្មី នៃ ក្រុមការងារ​ចុះជួយ​ខណ្ឌ​-​សង្កាត់ ក្នុង​អង្គពិធី​ខាងលើនេះ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង